លី លានជាប្រារព្ធខួបកំណើតអាយុ ៥៣ឆ្នាំនៅក្នុងវត្ត
- 2016-05-03 16:10:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លី លានជាប្រារព្ធខួបកំណើតអាយុ ៥៣ឆ្នាំនៅក្នុងវត្ត
ចន្លោះមិនឃើញ
កំពូលតារាក្បាច់គុន Jet Li បានជ្រើសយកកន្លែងស្ងប់ស្ងាត់ដើម្បីទទួលអាយុថ្មីជំនួសឲ្យកន្លែងអ៊ូអរនិងត្រូវចំណាយលុយច្រើន។
បណ្ដាញព័ត៌មាន Phoenix របស់ចិនបានឲ្យដឹងថា កាលពីថ្ងៃទី ២៦ខែមេសាមុននេះ តារាសម្ដែងល្បីឈ្មោះចិន លី លានជា បានប្រារព្ធពិធីខួបកំណើតតូចមួយនៅលើភ្នំ Wutai ខេត្ត Shanxi ប្រទេសចិន។ តួរឿង "Hero” បានប្រាប់ថា៖ "១៣ឆ្នាំមុន ខ្ញុំធ្លាប់ដើរម្នាក់ឯងមកដល់ទីនេះ។ ឥលូវនេះ សុខភាពមិនដូចមុនតែនៅតែចង់ត្រលប់មកកន្លែងចាស់"។
តារាសម្ដែងវ័យ ៥៣ឆ្នាំនិងព្រះតេជគុណទាំងឡាយនៅក្នុងវត្តបានទទួលទាននំខួបកំណើតជាមួយគ្នា។ "រាល់លើកមកដល់ទីនេះ ខ្ញុំមានអារម្មណ៍ថាស្ងប់ចិត្តខ្លាំងណាស់។ កាលពីមុន ខ្ញុំចូលចិត្តជប់លៀងជាមួយមិត្តភ័ក្ដិ ឥលូវអាយុច្រើនហើយ ចំណង់ចំណូលចិត្តទាំងនោះក៏លែងមាន"។ លី លានជានិយាយ។ Jet Li ក៏ទទួលស្គាល់ថា ដោយសារតែមួយរយៈនេះលោកឧស្សាហ៍សូត្រធម៌ ហាត់វិជ្ជាគុននិងហូបបួសនោះ សុខភាពរបស់លោកមើលទៅក៏បានប្រសើរជាងមុនដែរ៕
ចុចអាន៖លី លានជា ដកខ្លួនពីហូលីវូដបណ្ដោះអាសន្ន ព្រោះសុខភាពកាន់តែខ្សោយ
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖zing