Pulsar NS150 ស៊េរី ០១៦ លក់ប្រជែង FZ
- 2016-05-04 19:13:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pulsar NS150 ស៊េរី ០១៦ លក់ប្រជែង FZ
ចន្លោះមិនឃើញ
Pulsar NS150 ជាប្រភេទម៉ូតូធំស៊េរី ០១៦ មានទំហំម៉ាស៊ីន ១៥០សេសេ បានមកដល់ទីផ្សារក្នុងស្រុក។ ម៉ូតូនេះដាក់លក់តម្លៃ ២០៥០ ដុល្លារ ប្រជែង Yamaha FZ តម្លៃខ្ទង់ ៣ ០០០ដុល្លារ ដែលមានទំហំម៉ាស៊ីន ១៥០សេសេដូចគ្នា។
បើតាមលោក ឆាយ អ្នកគ្រប់គ្រងផ្នែកលក់នៅ Show Room របស់ Bajaj Pulsar បានឱ្យដឹងថា ស៊េរី NS150 នេះមានកម្លាំងម៉ាស៊ីនដល់ទៅ ១៧ សេះ ឯតម្លៃក៏ធូរថ្លៃ។ លោកថា Pulsar ស៊េរី NS150 ជាប្រភេទម៉ូតូធំលក់ដាច់ជាងគេក្នុងចំណោមត្រកូល Pulsar ទាំងអស់ ព្រោះតែសមត្ថភាពខ្លាំងហើយតម្លៃក៏សមល្មមសម្រាប់អ្នកមានជីវភាពមធ្យម ទិញយកទៅប្រើប្រាស់។
លក្ខណៈសម្បត្តិ Pulsar NS150 ស៊េរី ០១៦៖
@ ប្រភេទម៉ាស៊ីន៖ 4-valve, single cylinder, air-cooled engine @ ទំហំម៉ាស៊ីន៖ 150cc @ ប្រព័ន្ធសាំង៖ ប៊ិច @ ចង្កឹះលេខ៖ ៥វគ្គ @ ទម្ងន់៖ ១៤០គីឡូក្រាម @ ល្បឿនអតិបរមាន៖ ១២០គីឡូម៉ែត្រ/ម៉ @ ចំណុះធុងប្រេង៖ ១២លីត្រ @ ហ្វ្រាំងមុខ៖ ហ្វ្រាំងបូម ទំហំ ២៤០ម.ម @ ហ្វ្រាំងក្រោយ៖ ហ្វ្រាំងដុំ ទំហំ ១៣០ម.ម។
អាន៖ Ninja H2 ស៊េរីថ្មី ០១៦ រាងស្អាតកម្លាំងម៉ាស៊ីនអត់ចាញ់ឡានទំនើប
អត្ថបទ៖ ប៉ែត ផាន់និត