ទូរសព្ទ​ម៉ាក​ថ្មី​ស្តង់ដា​ជប៉ុន Freetel សម្ពោធ​ជា​ផ្លូវការ​នៅ​កម្ពុជា

  • 2016-05-15 17:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សុក្រ Freetel បាន​សហការ​ជាមួយ​ក្រុមហ៊ុន​បណ្ដាញ​ទូរសព្ទ Seatel ដោយ​សម្ពោធ​ទូរសព្ទ​ស៊េរី​ថ្មី​ដំបូង Priori 3 ជា​ទូរសព្ទ​ម៉ាក​ជប៉ុន​ដែល​មាន​តម្លៃ​សមរម្យ គុណភាព​ស្តង់ដារ​ជប៉ុន​ សម្រាប់​លក់​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា។

 

 
 

កម្មវិធី​សម្ពោធ​បាន​ចាប់ផ្តើម ជាមួយ​សន្និសីទ​កាសែត​ដែល​មាន​សុន្ទរកថា​ពី​ថ្នាក់​ដឹកនាំ​របស់ Freetel និង Seatel ជាមួយ​វិដេអូ​ជា​បទ​បង្ហាញ​អំពី​ម៉ាក​សញ្ញា​ទូរសព្ទ និង​ម៉ូដែល Priori 3។ បន្ទាប់​មក​ទៀត ក៏​មាន​ដំណើរ​ទស្សនា​បញ្ជរ​តាំង​បង្ហាញ ដែល​សាធារណជន​អាច​សាក​តេស្ត​ប្រើ​និង​លេង​ទូរសព្ទ Priori 3 និង​កម្មវិធី​កម្សាន្តៗ​ជា​ច្រើន ដែល​មាន​ការ​សំដែង ការ​លេង​ហ្គេម​និង​ការ​ចាប់​ឆ្នោត​ជា​ដើម។

 

Priori 3 ជា​ទូរសព្ទ​ជំនាន់​ទី ៣ នៃ​ស៊េរី Priori ដែល​ជា​ទូរសព្ទ​ម៉ាក​ដំបូង​ដែល​ដាក់​សម្ពោធ​ដោយ Freetel ជា​ក្រុមហ៊ុន​អភិវឌ្ឍ​ទូរសព្ទ Smartphone លំដាប់​ទី​មួយ​នៅ​ប្រទេស​ជប៉ុន។ ដោយសារ​តែ​វា​ជា​ទូរសព្ទ តំណាង​ឲ្យ​ជំនាន់​ទូរសព្ទ​ស្តង់ដារ​ប្រើ​បាន​គ្រប់​ស៊ីម Priori 3 មាន​គោល​បំណង​បំពេញ​សេចក្តី​ត្រូវការ​របស់​អ្នក​ប្រើប្រាស់​ប្រភេទ Smartphone ដ៏​លើស​លុប តាម​រយៈ​ការ​ផ្តល់​តម្លៃ​សមរម្យ និង​សមត្ថភាព​ការងារ។

 

លក្ខណៈ​សំខាន់ៗ​បី Priori 3 រួម​មាន៖ ភាព​ធន់​រឹងមាំ​បែប​ជប៉ុន មាន​ច្រើន​ពណ៌ និង​ជា​ឧបករណ៍​ដ៏​មាន​ថាមពល​ដែល​មាន​តម្លៃ​ទាប។

 

Priori 3 ដំណើរការ​ដោយ​ប្រព័ន្ធ Android 5.1 គាំទ្រ​ដោយ​អ៊ីនធឺណិត​ល្បឿនលឿន LTE មាន​កាមេរ៉ា 8MP និង​កាន់​ថ្ម​បាន​យូរ (បន្ថែម​កម្លាំង​ដល់​ទៅ ២៣%)។ Priori មក​ជាមួយ​មុខងារ​ប្រើ​ស៊ីម ២ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ការ​ប្រើប្រាស់ និង​មាន ៦ ពណ៌​យ៉ាង​ស្រស់​ស្អាត​សម្រាប់​ជ្រើសរើស​តាម​ចំណូល​ចិត្ត។

 

Priori 3 ត្រូវ​បាន​ប្រកាស​លក់​ក្នុង​តម្លៃ​តែ ៦៨ ដុល្លារ​ក្នុង​ថ្ងៃ​សម្ពោធ។

 

ដោយ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១២ ដោយ​អតីត​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Dell នោះ Freetel បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ឆ្លាត​វៃ​របស់​ជប៉ុន ដែល​ជំនាញ​លើ​ការ​ផលិត​គ្រឿង​ទូរសព្ទ​ដោយ​ខ្លួន​ឯង។

 

ជាមួយ​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​ផ្តល់​នូវ​ទូរសព្ទ​គុណភាព​ខ្ពស់ តម្លៃ​ទាប Freetel បាន​បង្ហាញ​វត្តមាន​ទូរសព្ទ​ដំបូង​របស់​ខ្លួន​គឺ Freetel Priori នៅ​ជប៉ុន​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៣។

 

សព្វថ្ងៃ​នេះ Freetel ជា​ទូរសព្ទ​អប់​ជាប់ Lock ទី ១ ក្នុង​ទីផ្សារ​ជប៉ុន ហើយ​មាន​ហាង​ប្រតិបត្តិការ​ចំនួន ៥០ នៅ​ជប៉ុន។ ក្រុមហ៊ុន​បាន​បង្ហាញ​ពី​ភាព​ប្រាកដប្រជា​លើ​គុណភាព និង​ការ​ផលិត​ដែល​ត្រូវ​បាន​ត្រួត​ពិនិត្យ​យ៉ាង​ម៉ត់ចត់​ពី​វិស្វករ​ជប៉ុន ដែល​មាន​បទ​ពិសោធន៍​ជាង ៤០ ឆ្នាំ។

 

Freetel បាន​បង្ហាញ​វត្តមាន​ជា​សាកល​ចាប់​ពី អាមេរិក មិកស៊ីកូ អាស៊ី​កណ្តាល សិង្ហបុរី ហុងកុង កូរ៉េ​ខាង​ត្បូង​និង​ចិន។ ក្រុមហ៊ុន Singaporean Firm ISP និង South East Asia Telecom (Cambodia) Co.Ltd (SEATEL) ជា​តំណាង​ផ្លូវការ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា។

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ www.freetel-japan.com៕

 

 
 
 
អត្ថបទថ្មី