ចំណុចពិសេស iOS 8 ទាំងនេះមិនដឹងពិតជាស្តាយ
- 2014-09-18 18:53:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុចពិសេស iOS 8 ទាំងនេះមិនដឹងពិតជាស្តាយ
ចន្លោះមិនឃើញ
iOS 8 ដែលជាប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយសម្រាប់ iPhone និង iPad បានដាក់ឱ្យដំឡើងជាផ្លូវការហើយ។ វាមានបន្ថែមលក្ខណៈសម្បត្តិនិងបច្ចេកវិទ្យាថ្មីៗដល់អ្នកប្រើប្រាស់ច្រើនជាង OS ជំនាន់មុនៗតែមានចំណុចមួយចំនួនដែលអ្នកមិនធ្លាប់ឮតែពិតជាអស្ចារ្យ។
ចំណុចទាំងនោះមានដូចខាងក្រោម៖
១. បំពាក់បច្ចេកវិទ្យាស្កេន Credit Card រាល់ការជាវទំនិញតាមអនឡាញនៅលើSafari បានយ៉ាងងាយស្រួល។
[video width="590" height="320" mp4="http://media.sabay.com/uploads/2014/09/1.mp4"][/video]
២. អាចចូលទៅកាន់ Contact ដែលអ្នកឧស្សាហ៍ទាក់ទងដោយគ្រាន់តែចុចពីរដងនៅលើ Home ប៊ូតុង។
[video width="590" height="320" mp4="http://media.sabay.com/uploads/2014/09/2.mp4"][/video]៣. មានសមត្ថភាពព្យាករណ៍អាកាសធាតុសម្រាប់ ៩ថ្ងៃទៅមុខសម្រាប់ App ព្យាករណ៍អាកាសធាតុ។
[video width="590" height="320" mp4="http://media.sabay.com/uploads/2014/09/3.mp4"][/video]៤. អាចលាក់រូបថតបានតាមចិត្តដោយគ្រាន់តែចុចនៅរូបឲ្យយូរបន្តិច ហើយជ្រើសពាក្យ Hide។
[video width="590" height="320" mp4="http://media.sabay.com/uploads/2014/09/4.mp4"][/video]៥. អាចប្ដូរពណ៌ Home Screen ទៅ ស ខ្មៅបានដោយគ្រាន់តែ Settings > General > Accessibility និងយកពាក្យថា "Grayscale"
[video width="590" height="320" mp4="http://media.sabay.com/uploads/2014/09/5.mp4"][/video]៦. អាចឱ្យ iPhone សរសេរតាមអានភ្លាមៗដោយមិនចាំបាច់ចាំរហូតដល់និយាយចប់ទើបបង្ហាញអក្សរនោះទេ។
[video width="590" height="320" mp4="http://media.sabay.com/uploads/2014/09/6.mp4"][/video]សូមមើលវីដេអូខាងក្រោមទាំងអស់គ្នា៖
http://youtu.be/OPH5qblGZ8Uអាន៖៥ សន្លឹកពីបន្ទប់ធ្វើការរបស់ Steve Jobs ដែលកម្របានឃើញ
ប្រែសម្រួល៖ សែម សុធារិទ្ធ ប្រភព៖ businessinsider