ក្រុម​ចម្រៀងKPOP ខ្លាំង​ៗ​៥​ក្រុម ដែល​បាត់បង់​សមាជិក​ក្នុង​ដើម​ឆ្នាំ​២០១៦

  • 2016-05-24 13:10:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​៥​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៦​នេះ មាន​ក្រុម​ចម្រៀង​ប៉ុប​កូរ៉េ​ជើង​ខ្លាំង​ចំនួន ៥​ក្រុម​បាន​ជួប​ប្រទះ​បញ្ហា​សមាជិក​ចាកចេញ​ពី​ក្រុម ដែល​ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​ពួក​គេ​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ ក្នុង​នោះ​មាន​ដូច​ជា៖

 

៥. KARA

 

 

បន្ទាប់​ពី​ដើរ​លើ​ផ្លូវ​រួម​គ្នា​បាន​៩​ឆ្នាំ សមាជិក KARA ក៏​បាន​រំសាយ​ក្រុម​ទាំង​មូល​ចោល​កាល​ពី​ដើម​ឆ្នាំ​កន្លង​ទៅ។

 

៤. Day6 បាត់បង់​សមាជិក Junhyeok

 

 

ទើប​តែ​បង្ហាញ​ខ្លួន​និង​ទទួល​ការ​គាំទ្រ​បាន​មួយ​រយៈ​ខ្លី​ ក្រុម​ចម្រៀង​ថ្មី​របស់ JYP Entertainment បាន​ជួប​បញ្ហា​បាត់បង់​សមាជិក​មួយ​រូប គឺ Junhyeok ​ក្រោយ​ផ្ទុះ​ព័ត៌មាន​អាស្រូវ​ជាមួយ​អ្នក​គាំទ្រ​ម្នាក់។

 

៣. BEAST បាត់បង់​សមាជិក Jang Hyunseung​

 

 

Hyunseung បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ខូច​ចិត្ត ក្រោយ​​សម្រេច​ដើរ​ចេញ​ពី​ BEAST ក្រុម​ចម្រៀង​ជើង​ខ្លាំង​របស់ CUBE Entertainment បន្ទាប់​ពី​រួម​ដំណើរ​ជាមួយ​គ្នា​អស់​៧​ឆ្នាំ។

 

ចុចអាន៖Cube ប្រកាស Hyunseung ចាក​ចេញ​ពី BEAST ជា​ផ្លូវការ

 

២. 2NE1 បាត់បង់​សមាជិក Minzy

 

 

ខណៈ​ដែល CL ឡើង​កូដ​កាន់​តែ​ខ្លាំង​ឡើង​ៗ Minzy ក៏​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ក្រុម​និង​ផលិតកម្ម ក្រោយ​ពី​គ្មាន​ឱកាស​ចេញ​មុខ​អ្វី​ទាំង​អស់​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ដំណឹង​នេះ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ខ្លាំង​បំផុត​ក្នុង​ចំណោម​អ្នក​គាំទ្រ​បទ​ចម្រៀង​ KPOP។​

 

ចុចអាន៖YG ប្រកាស Minzy ចាក​ចេញ​​ផ្លូវការ ឯ 2NE1 នឹង​បន្ត​​ដោយ​​សមាជិក​៣រូប​

 

១. miss A បាត់​បង់​សមាជិក Jia

 

 

ចុង​ក្រោយ​នេះ​គឺ​សមាជិក Jia របស់​ក្រុម miss A ដែល​បាន​សម្រេច​ចិត្ត​ឈប់​ពី​ក្រុម​និង​ផលិតកម្ម JYP តែ​ម្ដង ក្រោយ​ផុត​កំណត់​កុងត្រា។

 

ចុចអាន៖ធ្លាយ​ដំណឹង​សមាជិក miss A ម្នាក់​ចាក​​ចេញ​ពី​ក្រុម​និង JYP នៅ​ថ្ងៃ​នេះ

 

តើ​ការ​ចាកចេញរបស់​តារា​រូប​ណា​ធ្វើ​ឲ្យ​ប្រិយមិត្ត​សោកស្ដាយ​ជាង​គេ?

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ sbs

អត្ថបទថ្មី