​ហ្គេម​ខ្មែរ Haunted Hut រីករាយ​​រន្ធត់​ថ្ងៃ​បុណ្យ Halloween

  • 2014-10-28 22:36:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Haunted Hut ​ជា​ហ្គេម​ថ្មី​មួយ​ទៀត​របស់​ក្រុម Osja Studio ដែល​ទើប​​​​ដាក់​នៅ​លើ App Store ក្រោយ​ពី​មាន​លើ Play Store រួច​មក។

 

 

Haunted Hut ត្រូវ​បាន​ក្រុម Osja Studio អះអាង​ថា ជា​ហ្គេម​ថ្មី​ប្លែក ដែល​ក្រៅ​ពី​បង្កើត​អារម្មណ៍​រីករាយ ក្នុង​ពេល​លេង​កម្សាន្ត វា​ក៏​បាន​បង្កប់​ភាព​ភ័យ​ខ្លាច​និង​បុក​ពោះ ដោយសារ​តែ​រូបភាព​និង​សកម្មភាព​ដ៏​ព្រឺព្រួច​​អាច​លង​បន្លាច​អ្នក​កម្សាន្ត​ បាន​គ្រប់​ពេល​ដោយ​មិន​ដឹង​ខ្លួន។ ជាពិសេស​ហ្គេម​នេះ បើ​សិន​​លេង​កម្សាន្ត​ថ្ងៃ​ Halloween កាន់​តែ​រំភើប​ទ្វេដង។​

 

យ៉ាងណា ​មិញ Haunted Hut ហាម​មិន​ឲ្យ​ក្មេង​​ដែល​មាន​​ជំងឺ​ខ្សោយ​ឬ​ឆាប់​ភ័យខ្លាចលេង​កម្សាន្ត​ដោយសារ Haunted Hut មាន​ឈុត​ឆាក​និង​រូបភាព​ពញ្ញាក់​អារម្មណ៍​ដ៏​ព្រឺព្រួច​​​ ​ដែល​អាច​ឲ្យ​​អ្នក​កម្សាន្ត​មាន​បញ្ហា។

 

តើ​រន្ធត់​ព្រឺព្រួច​យ៉ាង​ណា​ខ្លះ​សម្រាប់ Haunted Hut ដោយ​ប្រិយមិត្ត​អាច​លេង​លើ​ស្មាតហ្វូន​ដែល​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android និង iOS។

 

សម្រាប់​ប្រិយមិត្ត​ប្រើ​ប្រាស់​ iOS ចុច​ត្រង់​នេះ...

 

ចំណែក​ប្រិយមិត្ត​ប្រើ​ប្រាស់​ Android ចុច​ត្រង់​នេះ....

 

 

ម្យ៉ាង ​វិញ​ទៀត​ ប្រិយមិត្ត​អាច​ចូល​ទៅ​កាន់ AppStore ឬ PlayStore ដោយ​ផ្ទាល់​ដោយ​គ្រាន់​តែ​វាយ​បញ្ចូល​ឈ្មោះ​ "Haunted Hut” ជា​ការ​ស្រេច។

 

 

http://youtu.be/9K7tFWsDQw4

 

 

អាន​អត្ថបទ៖ ស្នា​ដៃ​រចនា​តួអង្គ Asva The Monkey ឈ្នះ​ពាន​រង្វាន់​នៅ​ប្រទេស​ជប៉ុន

 

អាន​អត្ថបទ៖ ហ្គេម​​ខ្មែរ​មាន​ការ​ចាប់​អារម្មណ៍​​ពី​ពលរដ្ឋ​​ជប៉ុន​

 

អាន​អត្ថបទ៖ ទូរទស្សន៍​​រដ្ឋ​ដ៏​ធំ​របស់​ជប៉ុន NHK ​ផ្សាយ​ពី​ហ្គេម​ខ្មែរ​បង្ហាញ​ពលរដ្ឋ​ជប៉ុន​

 

 

អត្ថបទ៖ ដារ៉ាឆានី

អត្ថបទថ្មី