ដឹងថាខ្ចៅដូង ១បេ ប៉ុន្មានម៉ឺនអត់?
- 2016-05-30 17:19:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងថាខ្ចៅដូង ១បេ ប៉ុន្មានម៉ឺនអត់?
ចន្លោះមិនឃើញ
ព្រលឹមឡើង ខ្ចៅដូង ១ បេកន្លះ ត្រូវប្រជាជនខ្មែរឥស្លាមកំពុងចងមាត់ ហើយរង់ចាំម៉ូយដឹកយកទៅលក់ ចែកចាយបន្ត។ ពលរដ្ឋខ្មែរឥស្លាមក្នុងខេត្តកំពង់ចាមម្នាក់ប្រាប់ថា លោកលក់ឱ្យម៉ូយមួយបេក្នុងតម្លៃ ១៣ម៉ឺនរៀល។
លោកនិយាយប្រាប់ក្នុងន័យមិនបញ្ចេញឈ្មោះថា ក្នុងតម្លៃ ១៣ម៉ឺនរៀលនេះ លោកអាចយកទៅដោះស្រាយជីវភាពប្រចាំថ្ងៃ របស់គ្រួសារបាន។
លោកប្រាប់ដូច្នេះថា៖ “ប៉ុណ្ណឹងវាមិនច្រើនទេ បានតិចតួច គ្រាន់ឱ្យកូនចៅទៅរៀន"។
លោកនិយាយបន្តថា លោកត្រូវចេញទូកពីយប់ទៅរកខ្ចៅតាមទន្លេ ដើម្បីបានមកលក់ឱ្យទាន់នៅពេលព្រឹក ប៉ុន្តែយ៉ាងណាក្ដី លោករៀបរាប់ថាឆ្នាំនេះ ខ្ចៅពិបាករកបន្តិច ព្រោះមិនសូវសំបូរដូចឆ្នាំមុនៗឡើយ៕
ចុចអាន៖ តម្លៃទុរេនកំពត ថ្លៃជាងទុរេននាំចូលពីវៀតណាម ៣ដង
អត្ថបទ៖ អ៊ុំ សុភក្តិ