U-14 ​នារី​កម្ពុជា​ប៉ះ​ U-14​ នារី​ថៃ​​រសៀល​នេះ​ពាន​ AFC U-14 Girls

  • 2016-05-31 15:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​​នារី​ក្រោម​អាយុ​ ១៤​ឆ្នាំ​​​​​ ត្រូវ​​ប្រកួត​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​​នារី​​ថៃ​ក្រោម​អាយុ​ ១៤​ឆ្នាំ​​​នៅ​លើ​ទឹក​ដី​ប្រទេស​ឡាវ​​​នា​វេលា​ម៉ោង ១:៣០​នាទី​រសៀល​ថ្ងៃ​ទី៣១ ខែ​ឧសភា ឆ្នាំ​២០១៦​​នេះ សម្រាប់​ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ AFC U-14 Girls Regional Championship 2016 ​។ ​ ​​​

 

ជម្រើស​​ជាតិ​នារី​ក្រោម​អាយុ​ ១៤​ឆ្នាំ​​​ដឹក​នាំ​ដោយ​លោក មាស សំអឿន ជា​គ្រូ​បង្វឹក​​បាន​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​​បាន​ត្រឹម​តែ​ជិត ១០​ប៉ុណ្ណោះ​​ ​ក្នុង​ការ​ត្រៀម​ខ្លួន​ប្រកួត​ពាន​មួយ​នេះ​។  បញ្ហានេះ​មក​ពី​​​​កីឡាករ​ទាំង​អស់​ជាប់​ភារកិច្ច​ប្រកួត​ជើង​ឯក​ទូទាំង​ប្រទេស​នៅ​ខេត្ត​កំពត​កាល​ពី​ពេល​កន្លង​ទៅ។ ​​​

 

​​បន្ទាប់​ពី​​​លេង​ជា​មួយ​ថៃ​​​ថ្ងៃ​នេះ​​​រួច​ ក្រុម​ U-14​កម្ពុជា នឹង​ធ្វើ​ការ​ប្រកួត​ជា​មួយ​​​ប្រទេស​​ឡាវ​ថ្ងៃ​ទី១ ខែ​​មិថុនា ស្អែក​នេះ​​​​​ជា​ប្រកួត​ទី២។ ​ក្រុម​​ជម្រើស​ជាតិ​កម្ពុជា​នារី​ក្រោម​អាយុ​ ១៤​ឆ្នាំ​ស្ថិត​នៅ​ពូល​ A ​ជា​មួយ​ប្រទេស​ថៃ ឡាវ និង​ហ្វីលីពីន។ ​ចំណែក​​​នៅ​ពូល ​B ​វិញ​គឺ​មាន​ប្រទេស វៀតណាម, មីយ៉ាន់ម៉ា, ​សិង្ហបុរី និង​ម៉ាឡេស៊ី​។

 

 

តារាង​កម្មវិធី​ប្រកួត​​​សម្រាប់​​ក្រុម​កម្ពុជា

កាល​បរិច្ឆេទ​

​​ក្រុម​

Vs

ក្រុម​

ម៉ោង​

៣១/០៥/១៦

ប្រទេស​ថៃ​

Vs

កម្ពុជា​

:៣០​

០១/០៦/១៦​

កម្ពុជា​

Vs

ឡាវ​

:៣០​

០២/០៦/១៦​

កម្ពុជា​

Vs

ហ្វីលីពីន​

:៣០​

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី