ញាក់សាច់! តម្លៃសិក្សាកម្មវិធីកាត់តដូចក្នុងខ្សែភាពយន្តធំៗ
- 2016-06-01 13:15:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញាក់សាច់! តម្លៃសិក្សាកម្មវិធីកាត់តដូចក្នុងខ្សែភាពយន្តធំៗ
ចន្លោះមិនឃើញ
ប្រិយមិត្តមួយចំនួនប្រហែលជាចង់ហើយថាតើដើម្បីកាត់តបន្ថែម Effect ទៅលើវីដេអូមួយៗ ឲ្យមើលទៅអស្ចារ្យដូចជាខ្សែភាពយន្តខ្នាតធំៗ ត្រូវរៀនលើមុខវិជ្ជាអ្វីខ្លះ ហើយត្រូវចំណាយលុយអស់ប៉ុន្មាន។ បើតាមវិបសាយវិទ្យាស្ថាន GNOMON របស់អាមេរិកបណ្ដុះបណ្ដាលខាងផ្នែក Visual Effect, ហ្គេម និងគំនូរជីវចលបានបង្ហាញព័ត៌មានពីការសិក្សាដូចខាងក្រោម៖
ដើម្បីចេះកាត់តដូចក្នុងខ្សែភាពយន្តហូលីវូដល្បីៗ ត្រូវឆ្លងកាត់កម្មវិធីសិក្សាមួយមានឈ្មោះថា “Entertainment Design and Digital Production” ដែលត្រូវចំណាយពេលសិក្សា ៣ ឆ្នាំ ដោយចែកចេញជា ១២ វគ្គ។ មុខវិជ្ជាដែលបង្រៀនក្នុងវគ្គនេះមានដូចជា ចំណេះទូទៅខាង 3D, ហ្គេម, ការបង្កើតម៉ូដែល, Visual Effect ជីវចល និង តួអង្គគំនូរជីវចល។
តម្លៃនៃកម្មវិធីសិក្សានេះគឺខុសគ្នាទៅតាម វគ្គ ដោយ ចាប់ពីវគ្គទី ១-៤ មានតម្លៃ ៤ ០៥១ដុល្លារ និងចាប់ពីវគ្គទី ៥-១២ មានតម្លៃ ៩ ២៦១ ដុល្លារ ក្នុងមួយវគ្គ។ តម្លៃសរុបសម្រាប់ពេញមួយកម្មវិធីសិក្សានឹងចំណាយអស់ប្រមាណ ១១០ ០០០ ដុល្លារ។
ស្នាដៃល្បីៗដែលសិស្សបញ្ចប់ការសិក្សាពីវិទ្យាស្ថាននេះបង្កើតបានមានដូចជា ចូលរួមបង្កើតខ្សែភាពយន្ត Zootopia, The Avengers: Age of Ultron, Frozen, Batman vs Superman: Dawn of Justice, Captain America: Civil War, Gaurdians of the Galaxy រួមទាំងខ្សែភាពយន្តនិងហ្គេមល្បីៗជាច្រើនទៀត៕
ចុចអាន៖ សិស្សវិទ្យាល័យ អាយុ ១៦ ឆ្នាំ បង្កើតក្រុមហ៊ុនផលិតហ្គេមសម្រេច ទោះគ្មានដើមទុន
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ gnomon