U-14 ​នារី​កម្ពុជា​ ចាញ់​ U-14​ នារី​ថៃ​​ ៣-០ នៅ​​ពាន​ AFC U-14 Girls

  • 2016-05-31 23:10:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​​នារី​ក្រោម​អាយុ​ ១៤​ឆ្នាំ​​​​បាន​ប្រកួត​ចាញ់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​ថៃ​​ក្រោម​​អាយុ​ ១៤​ឆ្នាំ​​​​ដោយ​លទ្ធផល ៣-០ នា​រសៀល​ថ្ងៃ​៣១ ខែ​ឧសភា ឆ្នាំ​២០១៦​​នេះនៅ​ប្រទេស​ឡាវ​ក្នុង​ពាន​រង្វាន់​ AFC U-14 Girls Regional Championship 2016 ​។ ​

ការ​ប្រកួត​តង់​ទី​មួយ ក្រុម​នារី​អាយុ​១៤​ឆ្នាំ​ថៃ​បាន​ទម្លាយ​សំណាញ់​ទី​របស់​ក្រុម​នារី​អាយុ​១៤​ឆ្នាំ​កម្ពុជា​១-០ ដោយ​កីឡា​ការិនី​ Thadarat Thaisongtham នៅ​នាទី​ទី​២៥ និង​២​គ្រាប់​ទៀត​នៅ​តង់​ទី​ពីរ​ដោយកីឡាការិនី Ploychompoo Somnonk នាទី​ទី​៤៧ និង​កីឡាការិនី Pattaranan Apupachai នៅ​នាទី​ទី​៤៧។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​ឡាវ។

 

(រូបថត៖ MEE ARSENAL LAO FOOTBALL FEDERATION)

អត្ថបទ៖ ជាន ចាន់រ៉ា​
អត្ថបទថ្មី