U-14​នារី​កម្ពុជា បញ្ចប់​ក្តី​សង្ឃឹុម​​​នារី​​ឡាវ​ដោយ​លទ្ធផល​ ៣-១​​ ពាន ​AFC U-14 Girls

  • 2016-06-02 01:54:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​នារី​​​ក្រោម​អាយុ ១៤​ឆ្នាំ​​កម្ពុជា​​បាន​ប្រកួត​​ឈ្នះ​​ម្ចាស់​ផ្ទះ​ក្រុម​បាល់ទាត់​នារី​​​​ឡាវ​ក្រោម​អាយុ​ ១៤​ឆ្នាំ​មុន​នេះ​បន្តិច​​ដោយ​លទ្ធផល ៣-១ សម្រាប់​​ប្រកួត​ទី២​ ក្នុង​ពូល A ​នៃ​ពាន​រង្វាន់ AFC U-14 Girls Regional Championship 2016 ។

 

គ្រាប់​បាល់​ជ័យជម្នះ​របស់យុវតី​កម្ពុជា​រក​បាន​២​គ្រាប់​នៅ​តង់​ទី​១​ដោយ​កីឡា​ការិនី ទី​សំណាង នៅ​នាទី​ទី​៩​ និង មូល​ រស្មី នៅ​នាទី​​៣២ និង​គ្រាប់​ទី​៣​ដោយ​កីឡាការិនី ទី សំណាង​ដដែល​នៅ​នាទី​៧០+៣។ ចំពោះ​ក្រុម​យុវតី​ឡាវ​វិញ​រក​បាន​ដោយ​កីឡាការិនី​  BOUASAVANH INTHAVONG នៅ​នាទី​ទី​៣២។ ការ​ឈ្នះ​របស់​យុវតី​កម្ពុជា​គឺ​​បានបន្ត​​ឱកាស​អ៊ុត​សម្រាប់​ការ​ប្រកួត​លើក​ទី​៣​​ជាមួយ​ប្រទេស​ហ្វីលីពីន​ ដើម្បី​បន្ត​ក្តី​សង្ឃឹម​ទៅ​វគ្គ​ខ្វែង ខណៈ​ក្រុម​នារី​ម្ចាស់​ផ្ទះ​ឡាវ​អស់​ឱកាស​ហើយ បន្ទាប់​ពី​ចាញ់​ទាំង​ពីរ​ប្រកួត។ ឆ្លង​កាត់​២​ប្រកួត​ដូច​គ្នា កម្ពុជា មាន​៣​ពិន្ទុ ហើយ​ ថៃ នុិង ហ្វីលីពីន មាន​៤​ពិន្ទុ​ដូច​គ្នា បន្ទាប់​ពី​​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា​ថ្ងៃ​​នេះ​ដោយ​លទ្ធផល ២-២ ខណៈ​ក្រុម​ម្ចាស់​ផ្ទះ​ឡាវ​មិន​ទាន់​មាន​ពិន្ទុ​ទេ។

 

ក្រុម​កម្ពុជា ថៃ និង ហ្វីលីពីន មិន​ទាន់​មាន​ក្រុម​ណា​ឡើង​ទៅ​វគ្គ​បន្ត​នៅ​ឡើយ​ទេ ដោយ​ត្រូវ​ប្រកួត​កាត់​សេចក្តី​នៅ​ថ្ងៃ​ស្អែក​ដើម្បី​រក​២​ក្រុម​ឡើង​វគ្គ​បន្ត​ទៀត៕

 

 

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​ (រូបថត៖ MEE ARSENAL LAO FOOTBALL FEDERATION)​

​​