U-14 ​នារី​​កម្ពុជា ​ឬ U-14 នារី​​ហ្វីលីពីន ឡើង​វគ្គ​បន្ត​​ រសៀល​នេះ?

  • 2016-06-02 15:50:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​កម្ពុជា​នារី​​ក្រោម​អាយុ ១៤​ឆ្នាំ ​​ត្រូវ​ការ​ឈ្នះ​ក្រុម​​​បាល់ទាត់​ហ្វីលីពីន​​នារី​ក្រោម​អាយុ​ ១៤​ឆ្នាំ​ដាច់​ខាត​រសៀល​នេះ​​ ​ដើម្បី​ប្រជែង​យក​កៅអី​ឡើង​ទៅ​លេង​វគ្គ​៤​ក្រុម​ចុង​ក្រោយ​​ប្រចាំ​តំបន់​អាស៊ាន​នៃ​​​ពាន​រង្វាន់ AFC U-14 Girls Regional Championship 2016។

 

 

 U-14​ នារី​កម្ពុជា

 

​U-14 នារី​កម្ពុជា​រក​បាន ៣​ពិន្ទុ​ក្នុង​ពូល A ​​​​ពី​ការ​​ប្រកួត​២​លើក​​កន្លង​មក​​ដោយ​​ចាញ់U14នារី​​ថៃ ៣-០​ និង​​ឈ្នះ​ក្រុម​ U-14​នារី​ឡាវ ៣-១។ ​បច្ចុប្បន្ន​​​ក្រុម​ដែល​កំពុង​ដឹក​នាំ​ដោយ​លោក​ មាស សំអឿន មួយ​នេះ​កំពុង​ឈរ​លេខ៣​តាម​ពី​ក្រោយ​​ U-14​នារី​ហ្វីលីពីន ១​​ពិន្ទុ​ ដែល​ឈរ​លេខ ២​ក្នុង​ពូល A។

 

​ចំណែក​​ក្រុម​ U-14នារី​ហ្វីលីពីន​​វិញ​​​​រក​បាន​៤​ពិន្ទុ​​ក្នុង​ចំណោម ២​ប្រកួត​​​ដោយ​យក​ឈ្នះ​ក្រុម​ U-14 ​ឡាវ ៣-១ ​​សម្រាប់​​​ប្រកួត​លើក​​ទី១ និង​ស្មើ​ជើង​ខ្លាំង ​U-14​ ថៃ ​២-២​។ ក្រុម​ហ្វីលីពីន​មើល​ទៅ​ពិត​ជា​មាន​មាឌ​ខ្ពស់​មែន​ដែល​ធ្វើ​ឲ្យ​ក្រុម​ខ្លាំង​ថៃ​ពិបាក​យក​ឈ្នះ។ រវាង​កម្ពុជា និង ហ្វីលីពីន ក្រុម​ណា​ឈ្នះ​ការ​ប្រកួត​រសៀល​នេះ​ នឹង​ឡើង​ទៅ​វគ្គ​បន្ត។

 

​​ការ​ប្រកួត​ នឹង​​ធ្វើ​ឡើង​នៅ​លើ​ទឹក​ដី​ប្រទេស​ឡាវ​នា​វេលា​ម៉ោង ៤:៣០​នាទី​ថ្ងៃ​ទី២ ខែ​មិថុនា ឆ្នាំ​២០១៦​នេះ៕

 

 

តារាង​ពិន្ទុ​

.រ​

ក្រុម​

ប្រកួត​

គ្រាប់​ចំណេញ​

ពិន្ទុ​

១​

ថៃ​

២​

៣​

២​

ហ្វីលីពីន​

២​​

២​

៤​

៣​

កម្ពុជា​

-

៣​

៤​

ឡាវ​

២​

-៤​

០​

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​ រូបថត៖ MEE ARSENAL LAO FOOTBALL FEDERATION