​Huawei P9​ ​ស្រោប​មាស​ ​24K​ ​តម្លៃ​ជាង​ ​២​ ​ពាន់​ដុល្លារ​

  • 2016-06-03 18:12:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ទាន់​ចេញ​លក់​ស្រួលបួល​ផង​​ ​Huawei P9​ ​ត្រូវ​ក្រុមហ៊ុន​ ​Goldgenie​ ​យក​ទៅ​កែច្នៃ​ស្រោប​មាស​កម្រិត​ ​24K​ ​ហើយ​ដាក់​លក់​ក្នុង​តម្លៃ​ជាង​ ​២​ ​ពាន់​ដុល្លារ​ ។​

 

 

Goldgenie​ ​បង្ហាញ​ថា​ ​ក្រុមហ៊ុន​ក៏​មាន​ផ្ដល់​ជម្រើស​ពណ៌​ ​ទឹក​ប្រាក់​ ​និង​ ​មាស​ផ្កាឈូក​ ​សម្រាប់​ ​P9​ ​ផង​ដែរ​ ​។​ ​លើស​ពី​នេះ​ពួក​គេ​ជឿជាក់​ថា​សម្រាប់​ ​P9​ ​ដែល​ជា​កំពូល​ស្មាតហ្វូន​របស់​ ​Huawei​ ​​រួម​នឹង​ ​Leica​ ​​ហើយ​មាន​ស្រោប​មាស​ទៀត​នោះ​ ​វា​នឹង​ក្លាយ​ជា​គ្រឿង​អលង្ការ​ ​ដែល​មនុស្ស​សម័យ​បច្ចេកវិទ្យា​នេះ​ ​មិន​អាច​ខ្វះ​បាន​ ​។​

 

 

ក្រៅ​ពី​ស្រោប​មាស​ ​24K​ ​សម្រាប់​ ​P9​ ​Goldgenie​ ​បាន​រក្សា​នូវ​ផ្នែក​ផ្សេង​ៗ​ទាំង​ស្រុង​របស់​វា​ ​ដែល​ស្មាតហ្វូន​នេះ​មាន​កាមេរ៉ា​ភ្លោះ​ ​​មាន​កម្រិត​ចាប់​រូបភាព​ ​១២​ ​មេហ្គាភិចសែល​ ​និង​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ប្រភេទ​ ​HiSilicon Kirin 955​ ​។​ ​អេក្រង់​ ​IPS LCD កម្រិត​ ​1080p​ ​ទំហំ​ ​៥,២​ ​អិញ​, ជម្រើស​RAM​ ​3 GB​ ​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ ​32​ ​GB​ ​និង​ជម្រើស​ ​RAM​ ​4​ ​GB​ ​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ ​64​ ​GB​ ​​៕​

 

អាន​បន្ត​ ​៖​  P9 ចុងខែ​ឧសភា​មក​ដល់​ទីផ្សារ​ស្រុក​​ខ្មែរ

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ​ប្រភព​ ​៖​​ ​gsmarena

អត្ថបទថ្មី