មាស សុខសោភា លេចមុខក្នុងស្ពតពាណិជ្ជកម្មថ្មីរបស់ស្រាបៀរ លីអូ
- 2016-06-10 18:01:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាស សុខសោភា លេចមុខក្នុងស្ពតពាណិជ្ជកម្មថ្មីរបស់ស្រាបៀរ លីអូ
ចន្លោះមិនឃើញ
កញ្ញា មាស សុខសោភា បានបញ្ចប់ការថតស្ពតពាណិជ្ជកម្មថ្មីរបស់ស្រាបៀរ លីអូ ជាមួយពាក្យស្លោក "ភាពអស្ចារ្យអាចកើតឡើងគ្រប់ពេល - Anything Can Happen" ដែលឆ្លុះបញ្ចាំងពីគោលបំណងម៉ាកសញ្ញាក្នុងការផ្ដល់ជូនអតិថិជននូវបទពិសោធន៍ដ៏គួរឲ្យរំភើប និងភ្ញាក់ផ្អើល។
ស្ពតពាណិជ្ជកម្មដែលដឹកនាំដោយលោក Sihabutr Xoomsai មួយនេះ រៀបរាប់ពីមិត្តភក្តិមួយក្រុមប្រើដបស្រាបៀរ លីអូ ដើម្បីផ្លាស់ប្ដូរការមើលឃើញអ្វីៗដែលនៅជុំវិញខ្លួនពួកគេ និងដើម្បីបន្ថែមនូវភាពសប្បាយរីករាយ។
អ្នកនាង កាន់ជីត ភាវផាន់ឈូ ប្រធានគ្រប់គ្រងយុទ្ធសាស្ត្រទីផ្សារប្រចាំតំបន់របស់ក្រុមហ៊ុនស្រាបៀរ លីអូ បានឲ្យដឹងថា ម៉ាកសញ្ញានេះ ព្យាយាម ជំរុញទឹកចិត្តអតិថិជនឲ្យមានការរស់នៅពេញដោយភាពរីករាយ ចេះសហការគ្នា និងមានភាពច្នៃប្រឌិត។
ប្រធានគ្រប់គ្រងរូបនេះបន្តថា "ជាទូទៅមនុស្សភាគច្រើន តែងភ័យខ្លាចក្នុងការធ្វើអ្វីមួយដែលហួសការរំពឹងទុក ដោយសារពួកគេមិនចង់ធ្វើអ្វីដែលខុសប្លែកពីគេ ឬពីការចង់បានក្នុងសង្គម។ តែទោះជាយ៉ាងណា ភាពអស្ចារ្យអាចកើតឡើងគ្រប់ពេលជាមួយស្រាបៀរ លីអូ។ ស្រាបៀរ លីអូ អាចជំរុញពួកគេឲ្យធ្វើអ្វីមួយលើសពីការរំពឹងទុក ដែលអាចបង្កើតជាឱកាសមួយដ៏អស្ចារ្យលើសពីការរំពឹងទុក។ ទស្សនៈនេះ ត្រូវបានបង្ហាញនៅក្នុងស្ពតរបស់យើង ដែលមានបុរសស្រាបៀរ លីអូ មួយក្រុម បានបង្កើតនូវទិដ្ឋភាពដ៏រីករាយ និងអស្ចារ្យជាច្រើន។ ជាមួយស្រាបៀរ លីអូ ភាពអស្ចារ្យ ភាពរីករាយ នឹងមានច្រើនលើសពីការរំពឹងទុក ព្រមទាំងអាចបង្កើតនូវភាពភ្ញាក់ផ្អើលជាច្រើនទៀត"។
យុទ្ធនាការថ្មីនេះបង្កើតឡើងជាពិសេស ដើម្បីទាក់ទាញទីផ្សារកម្ពុជា និងបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយជាច្រើន ជាមួយគុណភាពផលិតខ្ពស់ និងជាលើកដំបូង ដែលស្រាបៀរ លីអូ សហការជាមួយតារាឯកអគ្គរាជទូតម៉ាកសញ្ញាស្រាបៀរ លីអូ។
អ្នកនាង កាន់ជីត បញ្ជាក់ថា “យើងរីករាយក្រៃលែងដែលមានកញ្ញា មាស សុខសោភា ជាឯកអគ្គរាជទូតរបស់យើង ព្រោះយើងជឿជាក់ថា គាត់តំណាងឲ្យយុវវ័យកម្ពុជាទាំងអស់ ហើយគាត់ជាមនុស្សឧស្សាហ៍ព្យាយាម និងមានភាពរួសរាយរាក់ទាក់។ ពេលដែលស្រាបៀរ លីអូ មានតារាឯកអគ្គរាជទូតជាលើកដំបូង យើងជឿជាក់ថា យុទ្ធនាការផ្សព្វផ្សាយនេះ គឺជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវមួយដើម្បី ផ្សព្វផ្សាយ និងធ្វើការជាមួយឯកអគ្គរាជទូត។ យើងដឹងថា អ្នកគាំទ្រកញ្ញា មាស សុខសោភា នឹងរំភើបរីករាយក្នុងការទស្សនាស្ពតពាណិជ្ជកម្មដែលគាត់ដើរតួជាតួអង្គដ៏សំខាន់ក្នុងការបង្កើតព្រឹត្តិការណ៍មួយដ៏គួរឲ្យភ្ញាក់ផ្អើល និងរីករាយក្នុងចំណោមមិត្តភ័ក្ដិជាច្រើន"។
អត្ថបទ៖ ពាណិជ្ជកម្ម