1DX Mark II កំពូល​កាម៉េរា​ជំនាន់​ទី​ពីរ​ទើប​មក​ដល់​ថ្មី ​តម្លៃ​ជាង ៥ ពាន់​ដុល្លារ

  • 2016-06-13 22:22:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សៅចុង​សប្តាហ៍​មុន​ក្រុមហ៊ុន i-Qlick បាន​សម្ពោធ​ដាក់​លក់​កំពូល​កាមេរ៉ា​ប្រភេទ DSLR ជំនាន់​ទីពីរ​ម៉ូឌែល 1 DX Mark II ដែល​​​ផលិត​ឡើង​ជា​ពិសេស​សម្រាប់​អ្នក​ថត​រូប​អាជីព​ ក្នុង​​តម្លៃ​ ៥ ១៦១ ដុល្លារ (តួតែ​ប៉ុណ្ណោះ)។

 

 

លោក Jerry Thai (ជែរី ថៃ) ដែល​ជា​អ្នក​ជំនាញ​ផ្នែក​កាមេរ៉ា​មួយ​រូប​បាន​ប្រាប់​ថា កាមេរ៉ា​ម៉ូដែល​នេះ​មាន​បំពាក់ Sensor ទំហំ ២០,២មេហ្គាផិចសែល​សក្ដិសម​​សម្រាប់​ថត​​រូប​ក្នុង​​វិស័យ​សារព័ត៌មាន និង​សម្រាប់​អ្នក​ថត​រូបភាព​លក្ខណៈ  Sport ឬ Action បាន​ច្បាស់​ល្អ។ ចំណែក​ឯ​បច្ចេកវិទ្យា​ចាប់​យក​រូបភាព​ថ្មី​ Digic +6 អាច​ចាប់​យក​រូបភាព​បាន​ដល់​ទៅ ១៦ ប្លង់​ក្នុង​មួយ​វិនាទី ដោយ​​​អាច​ប្រើ​​ជា​​ Auto Focus និង Auto Exposure បាន​ថែម​ទៀត​ផង។

 

លោក​បាន​បន្ថែម​ថា កាមេរ៉ា​នេះ​មាន​កម្រិត​ ISO ចន្លោះ​ពី​ ១០០-៥១២០០ អាច​ចាប់​យក​វីដេអូ​​បាន​ច្បាស់​ក្នុង​កម្រិត​ 4K ក្នុង​​ល្បឿន​ ៦០ ប្លង់​ក្នុង​មួយ​វិនាទី​។ ​វីដេអូ​នឹង​រក្សា​ទុក​ដោយ​ផ្ទាល់​ចូល​ទៅ​ក្នុង​​មេម៉ូរី​កាត​ប្រភេទ Cfast ជា​ពិសេសអាច​ដក​យក​រូប​ចេញ​ពី​វិដេអូ​ដែល​មាន​កម្រិត​ភាព​ច្បាស់​ដល់​ទៅ ៨,៨ មេហ្គាផិចសែល៕

 

 

ចុច​អាន៖  Nikon D5 និង D500 បំពាក់​ Touchscreen ល្បី​ខាង​ថត​រូប​ទី​ងងឹត មក​ដល់​ទីផ្សារ

អត្ថបទ៖ រក្សា

អត្ថបទថ្មី