FORD នាំ​មុខ​ក្នុង​វិស័យ​ផលិត​រថយន្ត​រយៈ​ពេល​១១៣​ឆ្នាំ

  • 2016-06-15 21:47:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ហ្វដ ម៉ូទ័រ (Ford Motor Company) និង​ក្រុមហ៊ុន​ដៃគូ​សហការ អ អិម អេ ខេមបូឌា (RMA Cambodia) បាន​ប្រារព្ធ​កម្មវិធី​កេរដំណែល​របស់​ហ្វដ ក្នុង​អំឡុង​ខែ​មិថុនា ដែល​ឆ្នាំ​នេះ​គឺ​ជា​ខួប​គម្រប់ ១១៣​ឆ្នាំ​ក្នុង​ការ​បង្កើត​ក្រុមហ៊ុន Ford។

 

លោក David Westerman អគ្គនាយក​នៃ​ក្រុមហ៊ុន Ford ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ថ្លែង​ថា "យើង​មាន​មោទនភាព​យ៉ាង​ក្រៃលែង​ក្នុង​ការ​ប្រារព្ធ​ឲ្យ​មាន​កម្មវិធី​កេរដំណែល​របស់​ក្រុមហ៊ុន Ford ​នេះ​ឡើង ហើយ​យើង​សូម​កោត​សរសើរ​យ៉ាង​ស្មោះ​ចំពោះ​គុណូបការៈ​យ៉ាង​ធំ​ដែល​ក្រុមហ៊ុន Ford ​បាន​ខិតខំ​កសាង​ឡើង​សម្រាប់​បម្រើ​ក្នុង​វិស័យ​យាន​យន្ត ចាប់​តាំង​ពី​ការ​កកើត​ដំបូង។ កម្មវិធី​កេរ​ដំណែល​របស់​ Ford ​នៅ​កម្ពុជា​ មិន​មែន​គ្រាន់​តែ​ជា​កម្មវិធី​អំពី​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន Ford នោះ​ទេ វា​ក៏​ជា​ចំណែក​មួយ​នៃ​អតិថិជន​ដែល​តែងតែ​ប្រើប្រាស់​ និង​គាំទ្រ​ក្រុមហ៊ុន Ford កន្លង​មក​ផង​ដែរ"។

 

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែល​ជា​តំណាង​ចែកចាយ​រថយន្ត Ford នៅ​កម្ពុជា បាន​ដាក់​ចេញ​ជា​កម្មវិធី​ពិសេស​សម្រាប់​រាល់​ការ​បញ្ជា​ទិញ​នូវ​រថយន្ត​ប្រភេទ Ford Mustang 2016 នឹង​ទទួល​បាន​ការ​ផ្ដល់​ជូន​នូវ​តម្លៃ​ពិសេស។ ការ​ផ្តល់​ជូន​នេះ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែ​មិថុនា នេះ។

 

 

កម្មវិធី​កេរដំណែល​នៃ​ការ​ប្រណាំង​រថយន្ត​របស់ Ford

 

កម្មវិធី​កេរដំណែល​របស់ Ford បាន​ចាប់ផ្ដើម​ដំបូង​តាំង​ពី​ឆ្នាំ​១៩០១ មុន​ពេល​ចាប់ផ្តើម​នៃ​ក្រុមហ៊ុន Ford Motor Company ក្នុង​ឆ្នាំ​១៩០៣។ លោក Henry Ford ស្ថាបនិក​ក្រុមហ៊ុន​ Ford ​ថា​ ការ​ប្រណាំង​ឡាន​អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​សាធារណជន​ខ្លាំង លោក​ក៏​បាន​ឆ្លៀត​ឱកាស​នោះ​ចូល​រួម​ការ​ប្រកួត​ដោយ​ប្រើ​រថយន្ត Sweepstake ដែល​មាន​កម្លាំង ២៦ សេះ ប្រកួត​ជា​មួយ​នឹង​លោក Alexander Winton កីឡាករ​ប្រណាំង​រថយន្ត​ដែល​មាន​ប្រជាប្រិយភាព​បំផុត​កាលពី​ឆ្នាំ​នោះ។ ការ​ប្រកួត​ប្រជែង​នេះ​បាន​ធ្វើ​ឡើង​នៅ​រដ្ឋ Detroit និង​មាន​សាធារណជន​ចូល​រួម​ជាង ៨០០០ នាក់ ហើយ​លោក Henry ក៏​បាន​ឈ្នះ ​ដោយ​ទទួល​បាន​ប្រាក់​រង្វាន់ ១០០០​ដុល្លារ។ ដោយសារ​ប្រាក់​រង្វាន់​ដែល​លោក​ទទួល​បាន រួម​បញ្ចូល​គ្នា​ជាមួយ​នឹង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​វិនិយោគិន ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​គាត់​ក៏​បាន​បង្កើត​ក្រុមហ៊ុន​មួយ​ដែល​មាន​ឈ្មោះ​ថា Ford Motor Company។

 

Sweepstake

 

ចាប់​តាំង​ពី​ប្រវត្តិសាស្ត្រ​នៃ​ការ​ប្រណាំង​រថយន្ត​ដំបូង​រហូត​ដល់​បច្ចុប្បន្ន ក្រុមហ៊ុន Ford បាន​បង្កើត​រថយន្ត​ប្រណាំង​ប៉ុន្មាន​ប្រភេទ រាប់​តាំង​ពី​រថយន្ត Ford Mustang រហូត​ដល់​រថយន្ត Ford GT ដែល​មាន​អានុភាព​ខ្លាំងក្លា​លើស​ពី Ford Mustang ធម្មតា។ Ford GT បាន​ត្រឡប់​មក​វិញ​នៅ​ក្នុង​ឆ្នាំ​នេះ​ជាមួយ​នឹង​៤​ម៉ូ​ដែល​ខុស​គ្នា និង​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​នៃ​ការ​ប្រណាំង​រថយន្ត Le Mans ២៤ ម៉ោង សម្រាប់​ឆ្នាំ​២០១៦ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី១៨-១៩ ខែ​មិថុនា។

 

 

លោក Henry Ford

 

រថយន្ត Ford នៅក្នុង​ទីផ្សារ​កម្ពុជា​

 

វត្តមាន​របស់​ Ford នៅ​លើ​ទីផ្សារ​កម្ពុជា​អស់​រយៈ​កាល​ជាង​៣០​ឆ្នាំ​កន្លង​មក​នេះ ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ស្ទើរ​តែ​ទាំង​អស់​បាន​ដឹង​ច្បាស់​ពី​គុណភាព​របស់​រថយន្ត​ប្រភេទ​នេះ ពោល​គឺ​ផ្តោត​ទៅ​លើ​សុវត្ថិភាព ការ​ច្នៃប្រឌិត និង​ការ​សន្សំសំចៃ​ខ្ពស់​ជាមួយ​នឹង​ការ​បើកបរ​លើ​គ្រប់​ស្ថានភាព​ផ្លូវ។

 

បច្ចុប្បន្ន ក្រុមហ៊ុន អ អិម អេ តំណាង​ចែកចាយ​រថយន្ត Ford មាន​លក់​រថយន្ត​ម៉ូដែល Ford Mustang, Explorer, Everest, Fiesta, Focus, Ecosport, F-150, Transit និង Ford Ranger។ ក្រុមហ៊ុន​ក៏​បាន​បង្កើត​ឲ្យ​មាន​មជ្ឈមណ្ឌល​ជួស​ជុល​រថយន្ត Ford (សាខា​មុនីវង្ស) មជ្ឈមណ្ឌល​ជួស​ជុល​រថយន្ត Quick Lane (សាខា​ទឹក​ថ្លា) យានដ្ឋាន​ជួស​ជុល​រថយន្ត​គ្រប់​ប្រភេទ (ខេត្ត​សៀមរាប) និង​ហាង​លក់​គ្រឿង​បន្លាស់​ចំនួន​២ ទីតាំង​ទៀត​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ជូន​ដល់​អតិថិជន​ក្នុង​ការ​ស្វែង​រក​សេវា​ជួសជុល និង​ថែទាំ​រថយន្ត ​និង​គ្រឿង​បន្លាស់​ដែល​មាន​គុណភាព​សុទ្ធ​ល្អ។

 

លោក សេង វឹង នាយក​គ្រប់គ្រង​ផ្នែក​រថយន្ត Ford នៃ​ក្រុមហ៊ុន អ អិម អេ ខេមបូឌា ថ្លែង​ថា "យើង​ពិតជា​មាន​មោនភាព​ក្រៃលែង​ចំពោះ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​ដែល​យើង​មាន​ជាមួយ​បុគ្គលិក ដៃគូ​ផ្គត់ផ្គង់ និង​អតិថិជន​របស់​យើង។ គ្មាន​ទី​ណា​ដែល​អាច​ផ្តល់​នូវ​អារម្មណ៍​នៃ​ភាព​ស្និទ្ធស្នាល​ខ្លាំង ដូច​នៅ​ក្នុង​គ្រួសារ Ford របស់​យើង​នោះ​ទេ។ ជាមួយ​នឹង​កម្មវិធី​កេរដំណែល​របស់ Ford និង​កម្មវិធី​កេរដំណែល​នៃ​ការ​ប្រណាំង​រថយន្ត​ យើង​នឹង​មាន​ការ​ផ្តល់​ជូន​ពិសេស​ក្នុង​អំឡុង​ពេល​នេះ​ផង​ដែរ"។

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​លេខ 012 333 975 (ភ្នំពេញ) ឬ 063 766 661 (សៀមរាប) ឬ ចូល​ទំព័រ​ហ្វេសប៊ុក www.facebook.com/RMAFordCambodia

 

អត្ថបទ៖ ពាណិជ្ជកម្ម

អត្ថបទពេញនិយម
បិទ