លទ្ធផល​បាក់ឌុប​ជាប់ ឬ​ធ្លាក់ នឹង​​ដឹង​នៅ​ថ្ងៃ​ស្អែក​​​​នេះ​!

  • 2014-10-30 13:15:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផល​ប្រលង​សញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិ​(បាក់ឌុប​) លើក​ទី​២ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​៣១ ​​​ ខែ​តុលា ​សម្រាប់​រាជធានី​ភ្នំពេញ​និង​តាម​បណ្តារ​ខេត្ត​ នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤​។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា។ ​ដំណើរ​ការ​ប្រកាស​លទ្ធផល​​ត្រូវ​បាន​​ធ្វើ​មុន​​​​ការ​គ្រោង​ទុក​​នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

 

ប្រភព​​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ មណ្ឌល​រាជធានី​ភ្នំពេញ ​និង​ខេត្ត​កណ្ដាល​​នឹង​ត្រូវ​ប្រកាស​​នៅ​ វេលា​ម៉ោង ​៤ ​រសៀល​។ ចំណែក​​​មណ្ឌល​ខេត្ត​ផ្សេង​ទៀត​​ នឹង​ត្រូវ​ប្រកាស​​នៅ​ថ្ងៃ​ទី​០១​ វិច្ឆិកា ​២០១៤ វេលា​ម៉ោង ​៨ ​ព្រឹក​។

 

មាន​បេក្ខជន​​ជិត​ ១​​ម៉ឺន​នាក់​បាន​​បោះ​បង់​ការ​ប្រលង​បាក់​ឌុប​លើក​ទី​​២ ​នៅ​ទូទាំង​ប្រទេស​ ខណៈ​ការ​ប្រលង​​មាន​​បេក្ខជន​ប្រលង​ចំនួន​ ៦៧០០០ នាក់​ ដោយ​ចែក​ចេញ​ជា​ ១១៧ មណ្ឌល​។ លើក​ទី​១ មាន​បេក្ខជន​​ជាប់​បាក់​ឌុប ២៥,៧២ %។

 

មិន​ខុស​ពី​​លើក​ទី​​១ បេក្ខជន​អាច​មើល​លទ្ធផល​ប្រលង​ប្រលង​តាម​គេហទំព័រ​​ និង​ទំព័រ​ Facebook របស់​​ក្រសួង​ផង​ដែរ៕

 

​​

អានអត្ថបទ៖ ផ្លូវ​ជាប់​គាំង​​នៅ​​ភ្នំពេញ​អ្នក​​ណា​ទទួល​​ខុស​ត្រូវ​​? ចុច​ត្រង់​នេះ​

អត្ថបទ៖មៃ សុខលីម

 

អត្ថបទថ្មី