បុកល្ហុងកូនកាត់មកពីថៃល្បីឆ្ងាញ់ តម្លៃវិញត្រឹម ៣៥០០រៀល
- 2016-06-23 20:55:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុកល្ហុងកូនកាត់មកពីថៃល្បីឆ្ងាញ់ តម្លៃវិញត្រឹម ៣៥០០រៀល
ចន្លោះមិនឃើញ
កំលោះអ្នកបុកល្ហុងដែលទើបរៀនចេះពីប្រទេសថៃ ជួបស្នេហ៍នារីនៅកំពង់ចាម បង្កើតបានជាឈ្មោះបុកល្ហុងកូនកាត់ថៃ-កំពង់ចាម កំពុងទាក់ទាញយុវវ័យព្រោះល្បីថាឆ្ងាញ់ ឯតម្លៃវិញត្រឹម ៣៥០០រៀលប៉ុណ្ណោះ។
លោក ធន់ សុភ័ណ្ឌ ដែលជាអ្នកជំនាញបុកល្ហុងផ្ទាល់ បានបញ្ជាក់ថា លោកបានទៅរៀននៅឯក្រុងប៉ាតាយ៉ា ប្រទេសថៃ រយៈពេលប្រហែលកន្លះខែ ដើម្បីដឹងពីរូបមន្តពិសេស យកមកលាយជាមួយរសជាតិបុកល្ហុងកំពង់ចាម។ អ្វីដែលប្លែកនោះ គឺលោកបានប្រើកាពិជាគ្រឿងផ្សំក្នុងបុកល្ហុង ដោយមិនឲ្យមានក្លិនឡើយ ហើយក៏មានបន្ថែមប៉ាតេ និងពងទាកូន ប្រសិនបើអតិថិជនចង់បាន។
អតីតបុគ្គលិកផ្នែកលក់រូបនេះបញ្ជាក់ទៀតថា នៅហាង "ផ្ទះជូអែម" មានអាហារសម្រន់ច្រើនប្រភេទ ទាំងមីបុកជូរអែម បុកល្ហុងកូនកាត់ ប្រហិតអប់លើភ្លើង ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ជាងគេគឺបុកល្ហុងរសជាតិមកពីថៃនេះតែម្ដង ព្រោះមានតម្លៃសមរម្យអាចទទួលយកបាន។ ចំណែកកន្លែងទទួលទានក៏ស្ងប់ស្ងាត់ស្រស់ស្អាត មានផាសុកភាព មានកន្លែងលាងដៃ មានអ៊ីនធឺណិត មានទាំងឆ្នាំងសាកថ្មទូរសព្ទ។
ទស្សនាវីដេអូ៖
ផ្ទះជូរអែម មានអាសយដ្ឋានផ្ទះលេខ ២១៦ ផ្លូវលេខ ១៤៦ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ជិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបថ្មី ម្តុំផ្សារគីឡូលេខ៤។ លេខទូរសព្ទ ០៩៩ ៨៧៧ ៨៨៨។
អត្ថបទ៖ គង់ វិសាល