Peck លត់ជង្គង់សុំមិត្តស្រីរៀបការកណ្ដាលឆាកយ៉ាងរំភើប ក្រោយស្រឡាញ់គ្នា៧ឆ្នាំ
- 2016-06-27 17:40:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Peck លត់ជង្គង់សុំមិត្តស្រីរៀបការកណ្ដាលឆាកយ៉ាងរំភើប ក្រោយស្រឡាញ់គ្នា៧ឆ្នាំ
ចន្លោះមិនឃើញ
តារាសម្ដែងប្រុសថៃ Peck Premanat បានធ្វើឲ្យមិត្តស្រី New រំភើបចិត្តស្រក់ទឹកភ្នែកទាំងកណ្ដាលឆាកប្រគំតន្ត្រី The Battle of BFF កាលពីយប់មិញ ដោយគេបានលត់ជង្គង់សុំនាងរៀបការ ក្រោយទាក់ទងគ្នាអស់រយៈពេល៧ឆ្នាំ។
អំឡុងពេលប្រគំតន្ត្រី Peck វ័យ៣១ឆ្នាំបានកាន់ផ្កាមួយបាច់ធំជូនទៅមិត្តស្រី រួចក៏បានបង្ហើរសំនៀងបទស្នេហាមួយបទ មុនពេលលត់ជង្គង់សុំរៀបការ។ ក្នុងឈុតសំលៀកបំពាក់សខ្មៅដូចគ្នា Pinបានសួរទៅកាន់ New ថា "តើព្រមរៀបការជាមួយបងទេ?” ពេលនោះ New ក៏ឆ្លើយថា "យល់ព្រម"។
ក្រោយទទួលពាក្យយល់ព្រមនឹងបំពាក់ចិញ្ចៀន តារាទាំងពីរក៏បានក្រោកឈរឱបគ្នាដោយក្ដីរំភើប ដោយមានសំឡេងសាទរពីអ្នកគាំទ្រ និងមានការបាញ់ស្ព្រៃយ៍ពីក្រោយផងដែរ។ បច្ចុប្បន្ន New មានអាយុ៣៣ឆ្នាំនិងមានអាជីពជាតារាសម្ដែងនិងចម្រៀង ឯ Peck ក៏ជាតារាចម្រៀងនិងសម្ដែង ថែមទាំងជា DJមួយរូបផងដែរ៕
ចុចអាន៖កម្រងរូបភាពដ៏មានន័យជ្រាលជ្រៅរបស់ Bie និងGubgib ក្នុងថ្ងៃសម្រាលកូន
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ sanook