U-16​ កម្ពុជា​ ​ប៉ះ​​ U-16​មីយ៉ាន់ម៉ា​​​នៅ​​អូឡាំពិក​ សប្ដាហ៍​​ក្រោយ

  • 2016-06-28 21:25:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​​ក្រោម​អាយុ​ ១៦​ឆ្នាំ​ នឹង​​ធ្វើការ​ប្រកួត​មិត្ត​ភាព​​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​​​មីយ៉ាន់ម៉ា​ក្រោម​អាយុ​ ១៦​ឆ្នាំ​នា​ថ្ងៃ​ទី៦ ខែ​កក្កដា ឆ្នាំ​២០១៦​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ វេលា​ម៉ោង ៦:០០​ល្ងាច​។

 

 

​​ពេល​វេលា​ និង​ទីតាំង​ប្រកួត​ខាង​លើ​ជា​ការ​បញ្ជាក់​របស់​​លោក កែវ សារ៉េត អ្នក​ចាត់​ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ ១៦​ឆ្នាំ។​ ក្រៅ​ពី​នេះ​​​លោក​បាន​បន្ថែម​ថា ​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​នេះ​​ ដើម្បី​ត្រៀម​ខ្លួន​​​​​ធ្វើ​ម្ចាស់​​ផ្ទះ​ព្រឹត្តិការណ៍ ​AFF U-16 CHAMPIONSHIP 2016។

 

មុន​ពេល​ប្រកួត​មិត្ត​ភាព​​នេះ​ U-16​ជម្រើស​ជាតិ​កម្ពុជា​​បាន​​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​វៀតណាម ​និង​ប្រកួត​មិត្ត​ភាព​នៅ​ទីនោះ​​​កាល​ពី​ខែ​ឧសភា ​កន្លង​ទៅ។ ​ចំណែក​កាល​ពី​ពេល​ថ្មី​ៗ ​​នេះ​​​ U-16​ កម្ពុជា​ទើប​តែ​ប្រកួត​មិត្ត​ភាព​នៅ​ប្រទេស​ថៃ​​។

 

ពាន​រង្វាន់ AFF U-16 CHAMPIONSHIP 2016 នឹង​រៀបចំ​នៅ​រាជធានី​ភ្នំពេញ​នា​​​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦តទៅ។ ​ពាន​រង្វាន់​នេះ​បែងចែក​ជា​ពីរ​ពូល  ​ក្នុង​នោះ​ពូល​ A ​​មាន​ប្រទេស​ចំនួន ​៦​​គឺ​ មីយ៉ាន់ម៉ា អូស្ត្រាលី ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និង​សិង្ហបុរី ស្រប​ពេល​ពូល B មាន ៥​ប្រទេស​គឺ​​ម្ចាស់​ផ្ទះ​កម្ពុជា ថៃ ឡាវ ទីម័រខាងកើត និង​ប្រ៊ុយណេ៕

 

អត្ថបទ​៖​ ស្រី សុវណ្ណដារ៉ា​​​​​​​​​

អត្ថបទថ្មី