HyunA ត្រៀម Comeback ម្នាក់ឯង ក្រោយ 4Minute បែកបាក់
- 2016-06-30 21:58:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
HyunA ត្រៀម Comeback ម្នាក់ឯង ក្រោយ 4Minute បែកបាក់
ចន្លោះមិនឃើញ
បន្ទាប់ពី Cube Entertainment ប្រកាសជាសាធារណៈមកថា 4Minute ត្រូវរំសាយក្រុម ពេលនេះសមាជិកនៅសល់របស់ក្រុមនេះគឺ Hyun A បានប្រកាសនឹងវិលត្រឡប់មកឆាកតន្ត្រីវិញក្នុងខែ សីហា ខាងមុខនេះជាតារាចម្រៀងទោល។
ពេលនេះដែរ Hyun A កំពុងតែត្រៀមថតបទថ្មីហើយគេបានបញ្ជាក់ទៀតថាការវិលត្រឡប់លើកនេះក្នុងទម្រង់តារាទោល Hyun A មិនមែន Hyun A សមាជិក 4Minute ទៀតនោះទេ។
បើយោងទៅតាមសារព័ត៌មាន Sports Donga បានឲ្យដឹងថា សមាជិក 4Minute មានទាំងអស់៥រូបក្រោយពេលមានបញ្ហាសមាជិក៤រូបទៀតមិនអាចបន្តកុងត្រាជាមួយផលិតកម្មបានមានតែ Hyun A ម្នាក់គត់ដែលអាចបន្តកុងត្រាបាន។
កាលពីខែ សីហា ឆ្នាំ ២០១៥ Hyun A បានចេញអាល់ប៊ុមតូចដែលមានឈ្មោះថា "A+" ដូចនេះហើយទើប Cube Entertainment សម្រេចឲ្យត្រឡប់មកវិញក្នុងខែដូចគ្នាតែម្ដង៕
ចុចអាន៖ហេតុផលពិតដ៏ឈឺចាប់ពីក្រោយការបែកបាក់ក្រុមចម្រៀង 4Minute
ប្រែសម្រួល៖ SAMEDY ប្រភព៖ Soompi