ដៃគូចម្រៀងស្រីរបស់ អ៊ាម វន្នី បង្ហើបពីគម្រោងទៅកាណាដារួមគ្នាម្ដងទៀត
- 2016-07-08 17:31:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដៃគូចម្រៀងស្រីរបស់ អ៊ាម វន្នី បង្ហើបពីគម្រោងទៅកាណាដារួមគ្នាម្ដងទៀត
ចន្លោះមិនឃើញ
បន្ទាប់ពីការសម្ដែងរួមគ្នានៅសហរដ្ឋអាមេរិកប្រកបដោយជោគជ័យកន្លងមក អ៊ាម វន្នី និងកញ្ញា រស់ ម៉ូនីកា ជាដៃគូចាស់ត្រៀមទៅច្រៀងរួមគ្នាម្ដងទៀតលើទឹកដីកាណាដាវិញម្ដង។
យោងតាមតារាចម្រៀងស្រី រស់ ម៉ូនីកា បាននិយាយថា អ្នកទាំងពីរត្រូវបានសមាគមសិល្បៈខ្មែរនៅប្រទេសកាណាដាធានាទៅច្រៀងនៅទីនោះ ហើយបើតាមការគម្រោងពួកគេនឹងចាកចេញពីប្រទេសកម្ពុជានៅដើមខែសីហាខាងមុខ នៅពេលរត់ការណ៍ឯកសាររួចរាល់។ ហើយឱកាសរបស់ អៀម វន្នី ពេលនេះក៏ព្រោះតែពលរដ្ឋខ្មែរក្រៅប្រទេសមើលឃើញពីសមត្ថភាព។
“វន្នី គាត់ជាអ្នកជំនាន់ក្រោយមានទេពកោសល្យ ដែលអាចនិពន្ធចម្រៀងបាន និពន្ធបទភ្លេងបាន ធ្វើឱ្យបងប្អូននៅក្រៅប្រទេសគេចូលចិត្ត ខ្ញុំក៏មានមោទនភាពដែរក្នុងការសម្ដែងជាមួយគាត់"។ ម៉នីកា ថ្លែងមកកាន់ Sabay។
តារាចម្រៀងរូបនេះបន្តថា អ្នកទាំងពីររំពឹងទទួលបានជោគជ័យខ្ពស់សម្រាប់ដំណើរលើកនេះ ព្រោះកន្លងមកធ្លាប់បានទទួលលទ្ធផលល្អរួមគ្នាសម្រាប់ការសម្ដែងលើទឹកដីអាមេរិក និងអូស្ត្រាលីរួចហើយ៕
អត្ថបទ៖ សំ ជំនាញ
រូបថត៖ ផ្ដល់ឱ្យ