Original Song “ចាបក្រដាស" ផ្សំរសជាតិពីឧបករណ៍តន្ត្រី១៩ប្រភេទផ្សេងគ្នា
- 2016-07-19 17:35:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Original Song “ចាបក្រដាស" ផ្សំរសជាតិពីឧបករណ៍តន្ត្រី១៩ប្រភេទផ្សេងគ្នា
ចន្លោះមិនឃើញ
កាលពីយប់មិញ ម៉ានិត ទើបបានបញ្ចេញបទចម្រៀងថ្មីមួយរបស់ខ្លួនដែលមានចំណង “ចាបក្រដាស" ដែលមានចង្វាក់បែប R&B ផ្គួបផ្សំ នឹងតន្ត្រី Pop Rock ដែលប្រគំឡើងដោយឧបករណ៍តន្ត្រី ១៩ ប្រភេទផ្សេងគ្នា។
ម៉ានិត និយាយថា "បទហ្នឹង គឺជាការរួមបញ្ចូលគ្នាយ៉ាងស្អិតរមួត រវាងចង្វាក់ប្រភេទ R&B និង Pop rock ដែលប្រគំឡើងដោយឧបករណ៍តន្ត្រី ១៩ ប្រភេទផ្សេងគ្នា ជាពិសេសគឺមានសំឡេងគោះកែវផ្ទាល់ដៃតែម្ដង"។ ម្ចាស់បទ "RUN" បន្ថែមថាបទ “ចាបក្រដាស" ជាអត្ថន័យសាច់រឿងប្រឌិតសុទ្ធសាធ តែសម្រាប់អត្ថន័យបទនេះ លោកថា បើនិយាយពីអារម្មណ៍រៀបរាប់នៅតិចតួចណាស់ បើប្រៀបធៀបនឹងសាច់ភ្លេង ដែលបញ្ជាក់ពីអារម្មណ៍ជាជាងអត្ថន័យ ដែលជាចំណុចពិសេសនៃបទចម្រៀងមួយនេះ៕
តោះ...!!! ស្ដាប់បទ “ចាបក្រដាស" ពី ម៉ានិត ទាំងអស់គ្នា៖
អត្ថបទ៖ SAMEDY