ក្រោយ 4minute បែក​បាក់ Cube ប្រកាស​ថ្ងៃ​ត្រលប់​មក​វិញ​របស់ HyunA

  • 2016-07-20 17:00:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល​ក្រុម​ចម្រៀង​កូរ៉េ​ល្បី​ឈ្មោះ 4minute បែក​បាក់ តារា​ចម្រៀង​សិចស៊ី HyunA នឹង​ត្រលប់​មក​ឆាក​ចម្រៀង​វិញ​ក្នុង​នាម​ជា​តារា​ចម្រៀង​ទោល។

 

 

កាល​ពី​ថ្ងៃ​ទី ១៩​ខែ​កក្កដា​កន្លង​ទៅ​នេះ ផលិតកម្ម​ចម្រៀង Cube Entertainment បាន​ប្រកាស​ពី​គម្រោង​ត្រលប់​មក​ឆាក​តន្ត្រី​វិញ​របស់​តារា​ចម្រៀង​ស្រី HyunA។ ក្រុមហ៊ុន​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា៖ "HyunA នឹង​ត្រលប់​មក​វិញ​ជាមួយ​អាល់ប៊ុម​ថ្មី​នៅ​ថ្ងៃ​ទី​១​ខែ​សីហា​នេះ។ នាង​នឹង​ត្រលប់​មក​វិញ​ជាមួយ​ស្ទីល​សិចស៊ី​ដើម្បី​ឲ្យ​ស័ក្ដិសម​នឹង​រដូវ​ក្ដៅ"។ បណ្ដាញ​ព័ត៌មាន​នានា​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នៅ​ពេល​បច្ចុប្បន្ន​ម្ចាស់​បទ "Change” កំពុង​តែ​ថត​វីដេអូ​ចម្រៀង​ក៏​ដូច​ជា​កំពុង​រៀបចំ​ផ្នែក​ដទៃ​ទៀត​នៅ​ក្នុង​អាល់ប៊ុម​របស់​ខ្លួន៕

 

ចុចអាន៖ហេតុផល​ពិត​ដ៏​ឈឺចាប់​ពី​ក្រោយ​ការ​បែក​បាក់​ក្រុម​ចម្រៀង​ 4Minute

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖allkpop