Ronaldo ទៅហាត់ជាមួយកំពូលអ្នកប្រដាល់ UFC នៅ Las Vegas
- 2016-07-25 17:39:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo ទៅហាត់ជាមួយកំពូលអ្នកប្រដាល់ UFC នៅ Las Vegas
ចន្លោះមិនឃើញ
Cristiano Ronaldo តារាឆ្នើមក្រុម Real Madrid បានទៅទស្សនា និងហ្វឹកហាត់លេងជាមួយកំពូលអ្នកប្រដាល់ UFC កីឡាករ Conor McGregor នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក កាលពីយប់មិញ។
Conor McGregor អ្នកប្រដាល់ UFC (ឆ្វេង) និង Cristiano Ronaldo តារាឆ្នើមក្រុម Real Madrid
ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ CR7 គឺជាអ្នកគាំទ្រអ្នកប្រដាល់ McGregor ម្នាក់។ អំឡុងពេលដែលអ្នកប្រដាល់សញ្ជាតិសាធារណរដ្ឋអៀរឡង់រូបនេះ កំពុងហ្វឹកហាត់ ត្រៀមឡើងសង្វៀននៅចុងខែក្រោយ ខ្សែបម្រើប្រយុទ្ធក្រុមស្ដេចស បានសុំហ្វឹកហាត់ជាមួយពីរបីស្នៀត គ្រាន់ជាការកម្សាន្ត។
Ronaldo បានបង្ហោះរូបភាពមួយលើ Instagram ជាមួយសារថា៖ "អស្ចារ្យណាស់ ដែលបានជួបអ្នក...ប្អូនប្រុស”។ រីឯអ្នកប្រដាល់វ័យ២៨ឆ្នាំ McGregor ក៏បានបង្ហោះរូបលើ Instagram ដូចគ្នា និងសរសេរថា៖ "បងប្រុសរបស់ខ្ញុំ Ronaldo មកហ្វឹកហាត់ថ្ងៃនេះ! អរគុណ @Cristaino, សូមគោរពដ៏ធំធេង! ខ្ញុំនឹងជួបអ្នកនៅ Forbes លេខ១ នៅឆ្នាំក្រោយ”។
Ronaldo បច្ចុប្បន្នកំពុងសម្រាកលំហែកាយ បន្ទាប់ពីបញ្ចប់ភារកិច្ចនៅ Euro 2016 ជួយព័រទុយហ្គាល់លើកពាន ប៉ុន្តែត្រូវរងរបួសនៅវគ្គផ្ដាច់ព្រ័ត្រ។ កីឡាករវ័យ៣១ឆ្នាំរូបនេះ នឹងអវត្តមាន ពេល Real Madrid ប៉ះ Sevilla នៅ UEFA Super Cup និងអាចអវត្តមានបើករដូវកាលថ្មីពីរឬបីប្រកួតថែមទៀត៕
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ themaclife