តារា​សម្ដែង ហៃ ប៉ោហុង ស្គាល់​ពី​ជីវិត ​ពេល​មក​នៅ​ភ្នំពេញ​ម្នាក់​ឯង​

  • 2016-07-28 17:42:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហៃ ប៉ោហុង​ ជា​តារា​សម្ដែង ​និង​បង្ហាញ​ម៉ូដបាន​រំលឹក​រឿង​រ៉ាវ​ជីវិត​​​ធ្លាប់​ជុំ​គ្រួសារ​ដែល​ពោរពេញ​ដោយ​ភាព​កក់​ក្ដៅ ​តែ​អ្វីៗ​ផ្លាស់​ប្ដូរ​នៅ​ពេល​ដែល​លោក​បាន​មក​រស់​នៅ​ភ្នំពេញ​ម្នាក់​ឯង។

 

 

 

​​អតីត​បេក្ខជន​ Khmer Super Model រូប​នេះ​បាន​ប្រាប់​ថា លោក​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​ បន្ទាយមានជ័យ​​មក​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំ​ពេញ​តាំង​ពី​អាយុ ១៣ ឆ្នាំ​មក​ម្លេះ​។ "ខ្ញុំ​ចេញ​មក​ភ្នំពេញ​តាំង​ពី​អាយុ​១៣​ឆ្នាំ​ មក​រៀន​នៅ​ភ្នំពេញ ដំបូង​ឡើយខ្ញុំ​រស់​នៅ​ផ្ទះ​បង​ប្អូន​ទេ តែ​បាន​៣​ខែ​ក្រោយ​ទើប​ខ្ញុំ​ជួល​ផ្ទះ​នៅ​ម្នាក់​ឯង​"។

 

ប៉ោហុង​ ប្រាប់​បន្ថែម​ថា "ជីវិត​ខុស​គ្នា​ទាំង​ស្រុង​ ពេល​ហ្នឹង​ខ្ញុំ​ក្មេង​ខ្លាំង ​ខ្ញុំ​យំ​នឹក​ម៉ាក់​រាល់​ថ្ងៃ​ ពេល​ឈឺ​ម្ដងៗ​​​សុខ​ទុក្ខ​គឺ​ខ្លួន​ឯង​ បើ​និយាយ​ពី​ការ​ហូប​ចុក​វិញ​គឺ​អត់​ទៀង​នោះ​ទេ ​ពេល​ខ្លះ​ដេក​អត់​បាយ​ក៏​មាន"៕

 

 

អត្ថបទ៖ SAMEDY