១៥កន្លែងស្អាតបំផុតនៅប្រេស៊ីល សម្រាប់ស្វាគមន៍ភ្ញៀវនាកីឡាអូឡាំពិក
- 2016-08-05 18:27:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១៥កន្លែងស្អាតបំផុតនៅប្រេស៊ីល សម្រាប់ស្វាគមន៍ភ្ញៀវនាកីឡាអូឡាំពិក
ចន្លោះមិនឃើញ
ប្រេស៊ីល មានឈ្មោះជាផ្លូវការថា "សាធារណរដ្ឋសហព័ន្ធប្រេស៊ីល" គឺជាប្រទេសមានផ្ទៃដីទំបំផុតនៅអាមេរិកខាងត្បូង និងអាមេរិកឡាទីន។ ប្រេស៊ីល ជាប់ចំណាត់ថ្នាក់ជាប្រទេសធំ និងប្រជាជនច្រើនលំដាប់ទី៥លើលោក រួមទាំងជាប្រទេសប្រើប្រាស់ភាសាព័រទុយហ្គាល់ជាផ្លូវការធំជាងគេបំផុតក្នុងទ្វីបអាមេរិក។
បើគេសង្កេតលើព្រំដែនវិញ ភាគខាងកើតជាប់មហាសមុទ្រអាត្លង់ទិច និងមានឆ្នេរប្រវែង ៧ ៤៩១គីឡូម៉ែត្រ រួមទាំងជាប់ប្រទេសនៅអាមេរិកខាងត្បូងទាំងអស់ លើកលែងតែឈីលី និងអេក្វាឌ័រ។ លក្ខណៈប្រទេសជាប់ឆ្នេរដ៏ធំបែបនេះហើយ បានធ្វើឲ្យប្រេស៊ីលមានទីកន្លែងកម្សាន្តមាត់សមុទ្រ ទឹកជ្រោះ ភ្នំ តំបន់កែច្នៃយ៉ាងច្រើន។
ខាងក្រោមនេះជាតំបន់ទេសចរដ៏ស្រស់ស្អាតជាងគេបំផុតលើគេហទំព័រ CNN ទាំង១៥ សម្រាប់ស្វាគមន៍ភ្ញៀវមកពីជុំវិញពិភពលោក ដែលមកទស្សនាកីឡាអូឡាំពិកនៅទីក្រុង Rio ២០១៦ អាចហួសទៅលំហែយ៉ាងសប្បាយរីករាយ៖
១. ភ្នំ Roraima លាតសន្ធឹងតាមព្រំដែនរវាងប្រេស៊ីល, Guyana និងវេណេហ្ស៊ុយអេឡា
២. ឆ្នេរ Canoa Quebrada នៅភាគអាគ្នេយ៍ទីក្រុង Fortaleza ភាគឦសានប្រេស៊ីល
៣. ទឹកជ្រោះ Iguazu Falls មានថ្នាក់តូចៗធ្លាក់បន្តជាង ២៧០កន្លែង នៅខាងព្រំដែនប្រទេសអាហ្សង់ទីន
៤. ឆ្នេរសមុទ្រ Fortaleza ស្ថិតនៅភាគឦសានប្រទេស ល្បីឈ្មោះខាងងាវ និងអាហារសមុទ្រ ថែមទាំងជាកន្លែងជិះទូកក្ដោង និងក្ដារបន្ទះដ៏អស្ចារ្យ
៥. មជ្ឈមណ្ឌលប្រវត្តិសាស្ត្រ Pelourinho នៅទីក្រុង Salvador រដ្ឋ Bahia
៦. ឧទ្យាន Tangua ជាកន្លែងដើរកម្សាន្ត ជិះកង់ដ៏ពេញនិយម និងមានទឹកធ្លាក់
៧. សួនផ្កា Botanical Garden អាចទៅទស្សនាផ្កាដុះក្រោមផ្ទះកញ្ចក់ និងរុក្ខជាតិផ្សេងទៀតរាប់ពាន់ដើម
៨. ឧទ្យាន Jalapoa មានដីទំនាប ពំនូកដីខ្សាច់ ទន្លេ និងទឹកធ្លាក់ ដែលអ្នកទស្សនាអាចដើរកម្សាន្តបែបផ្សងព្រេង
៩. ព្រៃលិចទឹក Amazon អាចទស្សនាសត្វខ្លាត្រី សត្វផ្សោតពណ៌ស៊ីជម្ពូ និងភេយក្សជាច្រើនទៀត
១០. ឆ្នេរសមុទ្រ Dunas de Genipabu នៅភាគខាងជើងរដ្ឋ Natal ពេញនិយមខាងជិះសេះ និងអូដ្ឋលើឆ្នេរ
១១. សារមន្ទីរ Imperial សង់ឡើងក្នុង ឆ្នាំ១៨០០ ចម្ងាយត្រឹមតែ ៧០គីឡូម៉ែត្រពីទីក្រុង Rio និងមានអ្នកចូលទស្សនា ៣០ម៉ឺននាក់ក្នុងមួយឆ្នាំ។
១២. សារមន្ទីរ Oscar Niemeyer មានអាយុកាល ៩៥ឆ្នាំ
១៣. រូងភ្នំ Gruta do Lago Azul មានទឹកថ្លាយ៉ាងជ្រៅ និងគេធ្លាប់រកឃើញឆ្អឹងសត្វសម័យបុរេប្រវត្តិបានរាប់ពាន់ឆ្អឹង
១៤. វិហារគ្រិស្ត Cathedral of Brasilia
១៥. ចម្ការទំពាំងបាយជូរ Bento Gonalves ព័ទ្ធជុំវិញដោយទួល ជ្រោះ និងទន្លេ
ចុចអាន៖ សួនកម្សាន្តក្រោមដីដ៏កម្រមួយលើលោក ឃើញហើយព្រឺ
ចុចអាន៖ សណ្ឋាគារចម្លែក ១២កន្លែង ដែលអ្នកមិនជឿថាមាននៅលើផែនដី
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ CNN