ធ្លាយ​លំដាប់​ពិន្ទុ​​​បាក់​ឌុប​របស់​កញ្ញា​​ ស៊ន សៀវ​ម៉ី​ ម្ចាស់​មេដាយ​មាស​​​​

  • 2014-11-01 14:00:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​ត្រូវ​​បាន​អនុញ្ញាត​​ឲ្យ​​ជាប់​សញ្ញាបត្រ​​បាក់​ឌុប​ ដោយ​ស្វ័យ​ប្រវត្តិ​​ក៏​ពិត​​មែន​។ ប៉ុន្តែ​​គ្មាន​នរណា​ម្នាក់​ដឹង​ថា​​ លំដាប់​ពិន្ទុ​​ប្រលង​បាក់​ឌុប​​របស់​​ កញ្ញា​ ស៊ន​ សៀវម៉ី​ ​បាន​​ប៉ុន្មាន​នោះ​ទេ​។​ ពេល​នេះ​​ក្រសួង​អប់រំ​យុវជន​ និង​កីឡា បាន​កំណត់​លំដាប់​ពិន្ទុ ​របស់​ម្ចាស់​​មេដាយ​មាស​តៃ​ក្វាន់​ដូ​​ ​រូប​នេះ ខណៈ​លទ្ធផល​បាក់​ឌុប​លើក​ទី​២ ប្រកាស​ម្សិល​មិញ​​​​។

 

ជា​បេក្ខនារី​​មួយ​រូប​ប្រលង​នៅ​​មណ្ឌល​វត្តកោះ​​ មក​ពី​វិទ្យាល័យ​ឫស្សីកែវ​ កញ្ញា ទទួល​បាន​និទ្ទេស​ E  គ្រប់​មុខ​វិញ្ញា និង​មាន​លំដាប់​ពិន្ទុ​ ៩៨,៦៤៧។ កញ្ញា ស៊ន សៀវម៉ី​ ត្រូវ​បាន​​ក្រសួង​អប់រំ យុវជន​​និង​កីឡា​ឲ្យ​ជាប់​សញ្ញាបត្រ​បាក់​ឌុប​ ដោយ​ស្វ័យ​ប្រវត្តិ​ បន្ទាប់​ពី​បរ៉ាជ័យ​ ក្នុង​​ការ​ប្រលង​លើក​ទី​១​។ កញ្ញា មិន​បាន​ចំណាយ​ពេល​ឲ្យបាន​ច្រើន​នោះ​ទេ​ ក្នុង​ការត្រៀម​សម្រាប់​ការប្រលង​លើក​ទី​ពីរ​នេះ ដោយ​សារ​តែ​កញ្ញា​រវល់​នឹង​ការចូលរួម​ប្រកួត​នៅ​ក្រៅប្រទេស​។​

 

 

កាលពី​រសៀល​ថ្ងៃ​ទី​៣ ​ខែ​តុលា ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីបអាស៊ី​(Asian Games) នៅ​ទីក្រុង​អ៊ី​ឈន (Incheon)​ប្រទេស​កូរ៉េខាង​ត្បូង ។ កីឡា​ការិនី ស៊ន សៀវ​ម៉ី អាយុ​១៨​ឆ្នាំ ជើងឯក​តៃក្វាន់​ដូ បាន​ផ្ដួល​គូប្រកួត​មកពី​ប្រទេស​អ៊ីរ៉ង់ ដោយ​លទ្ធផល​៧​ទល់នឹង​៤​៕

 

អត្ថបទ៖មៃ សុខលីម