ពី​ក្មេង​​លើក​​តែ​ ក្លាយ​​ជា​​​មហាសេដ្ឋី​​​​ទាំង​​វ័យ​​១៩​ឆ្នាំ​

  • 2016-08-17 16:06:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​និស្សិត​​​​​​​វ័យ​​​​​ទើប​១៩​ឆ្នាំ​មួយ​រូប​​​​ បាន​វិវឌ្ឍ​​ខ្លួន​​ក្លាយ​ជា​មហាសេដ្ឋី​​ប្រាក់​រាប់​លាន​ដុល្លារ​ ​និង​អាច​​ទិញ​រថយន្ត​ទំនើប​ម៉ាក​ Bentley ជិះ​​​ដោយ​ខ្លួន​​ឯង​ ​ក្រោយ​​ខិត​ខំ​ព្យាយាម​​​ធ្វើ​ជំនួញ​រយៈ​ពេល​​​បី​​ឆ្នាំ។

 

​​​​​​​

Robert Mfune ​ ​​រស់​នៅ​ប្រទេស​អង់គ្លេស​ បាន​ចាប់​ផ្ដើម​​ធ្វើការ​​ក្រៅ​ម៉ោង​​ ២កន្លែង​​​​ពេល​អាយុ​ ១៦​ឆ្នាំ នៅ​ហាង​ McDonald ជា​​អ្នក​លើក​តែ និង​ក្នុង​ក្រុម​ហ៊ុន​​ហិរញ្ញវត្ថុ​​​មួយ​​ ខណៈ​ខ្លួន​​កំពុង​​​​​រៀន​​ថ្នាក់​មហាវិទ្យាល័យ ​ដើម្បី​​ស្វែង​​យល់​ពី​ការ​ចំណូល​ចំណាយ​​របស់ក្រុម​ហ៊ុន​មួយ។ ​​​

 

​ក្រោយ​​​​ធ្វើ​ការ​​​​​​នៅ​ទី​នោះ​​​​​​​ដឹង​​ពី​វិធី​​រក​​ស៊ី​​​​​ គេ​បាន​សម្រេច​​ចិត្ត​ ​​​​​ធ្វើ​​​​​​ជំនួញ​​​ខ្នាត​តូច​​ខ្លួន​ឯង​​នៅ​ទីក្រុង​ Southamton ​​នៅ​អាយុ​ ១៧​ឆ្នាំ ​​រហូត​​មាន​លុយ​ទិញ​​ Bentley តម្លៃ​ជិត​ ១៧​ម៉ឺន​ដុល្លារ ថែមទាំង​ទិញ​​ផ្ទះ​​​ និង​រថយន្ត​​មួយ​គ្រឿង​ទៀត​​ឲ្យ​ម្ដាយ​តម្លៃ​​​​ជិត​ ១៧​ម៉ឺន​ដុល្លារ​។

 

ជំនួញ​​របស់​​គេ​​​​​​​ គឺ​​បើក​ហាង​កាហ្វេ​ពីរ​កន្លែង​​ ​​​​និង​​​​​​​​​​ទិញ​ផ្ទះ​​ទុក​លក់​​មួយ​កន្លែង​នៅ​អង់គ្លេស​ ​​និង​​​វិនិយោគ​វិស័យ​​អចលនទ្រព្យ​​​​​នៅ​ប្រទេស​​​កំណើត​​​​​​អាហ្វ្រិកខាងត្បូង​ផ្សេ​ង​ទៀត​។ អ្នក​ជំនួញ​វ័យ​ក្មេង​រូប​នេះ​និយាយ​ថា​ "​​​​​ទៅ​រៀន​​នៅ​សាលា​ ​ ​ហើយ​ធ្វើ​ការ​​ជា​​ក្មេង​លើក​តែ​ឲ្យ​ភ្ញៀវ​​នៅ​ហាង​​ McDonald ​​បណ្ដើរ​ គឺ​ជា​កិច្ចការ​​​​លំបាក​​​​សម្រាប់​​​ជីវិត​ខ្ញុំ តែ​ខ្ញុំ​នៅ​តែ​​ព្យាយាម​"។

​​​​Mfune និង​ម្ដាយ​បាន​​ផ្លាស់​​ទៅ​រស់​​នៅ​​ទីក្រុង​ Southampton ​ជា​មួយ​គ្នា​នៅ​​ឆ្នាំ​​ ២០០៩ ​កាល​គេ​អាយុ​​១២​ឆ្នាំ។ ​យុវជន​រូប​នេះ​​​ប្រាប់​ពី​ការ​សិក្សារ​វិញ​ថា​​ ​​គាត់​​​ភ្ញាក់​ផ្អើល​​​មែន​ទែន​ ​ក្រោយ​រៀន​ចប់​​​​​​​​​​​​​​​ទទួល​បាន​ពិន្ទុ​​​កម្រិត​ A -Level ​​ទោះ​ជា​ខ្លួន​​មាន​ការងារ​ច្រើន​ពេល​កំពុង​សិក្សា​ក៏ដោយ៕ ​​

 

 

 

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Metro

អត្ថបទពេញនិយម