មូលហេតុបង្កឲ្យការដកធ្មេញមានគ្រោះថ្នាក់ នឹកស្មានមិនដល់
- 2016-08-18 13:33:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុបង្កឲ្យការដកធ្មេញមានគ្រោះថ្នាក់ នឹកស្មានមិនដល់
ចន្លោះមិនឃើញ
ការដកធ្មេញ ដោយពុំមានបច្ចេកទេសជំនាញត្រឹមត្រូវ ពិតជាបង្កគ្រោះថ្នាក់ដល់ផ្នែកផ្សេងនៃរាងកាយ ពេលខ្លះអាចឈានដល់ពិការភ្នែកទៀតផង។ ការបង្កគ្រោះថ្នាក់នោះ គឺដោយសារមូលហេតុសំខាន់មួយចំនួន។ នេះបើតាមការលើកឡើងរបស់ លោកសាស្ត្រាចារ្យ សឺន សុផារិទ្ធ ជាទន្តបណ្ឌិត ជំនាញទន្តសាស្ត្រកុមារ និងជាប្រធានផ្នែកទន្តសាស្ត្រនៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត។
លោកសាស្ត្រាចារ្យ សឺន សុផារិទ្ធ ទន្តបណ្ឌិត ជំនាញទន្តសាស្ត្រកុមារ
តាមការរៀបរាប់របស់លោក សាស្ត្រាចារ្យ ការបង្កឲ្យការដកធ្មេញមានគ្រោះថ្នាក់នោះគឺបណ្ដាលមកពី កន្លែងព្យាបាលមិនបានល្អត្រឹមត្រូវ។ កត្តានេះដែលធ្វើឲ្យងាយឆ្លងមេរោគនៅក្នុងមាត់ បណ្ដាលឲ្យប៉ះពាល់សរសៃភ្នែក និងសរសៃផ្សេងៗទៀតបាន។
ក្រៅពីកត្តាកន្លែងព្យាបាលមិនល្អស្អាត លោកសាស្ត្រាចារ្យក៏បានលើកពីការដកធ្មេញដោយពុំមានបច្ចេកទេសសិក្សាមិនបានដិតដល់ក៏បង្កឲ្យមានគ្រោះថ្នាក់ផងដែរ។
លោកសាស្ត្រាចារ្យ សុផារិទ្ធ បានលើកពីករណីមួយដែលអ្នកដកធ្មេញរួចស្ពឹកមួយចំហៀងមុខ ឬវៀចមុខគឺដោយសារ ធ្មេញមានឫសរបស់វាមានជាប់គងលើសរសៃប្រសាទចិញ្ចឹមធ្មេញ នៅពេលដែលដកវា អាចបណ្ដាលឲ្យមានការសង្កត់ឬដាច់សរសៃនោះ ដែលធ្វើឲ្យអ្នកជំងឺស្ពឹកមួយចំហៀងមុខ។
យ៉ាងណាមិញ លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា ការដកធ្មេញ ដែលធ្វើឡើងដោយគ្រូពេទ្យធ្មេញមានជំនាញត្រឹមត្រូវ ដោយមានសិក្សាច្បាស់លាស់ នោះមិនបង្កឲ្យមានគ្រោះថ្នាក់ទេ។
គួររំលឹកផងដែរ ការលើកឡើងរបស់លោកសាស្ត្រាចារ្យ បានធ្វើឡើងក្នុងឱកាសនៃការពិនិត្យនិងព្យាបាលជំងឺ មាត់-ធ្មេញ ដោយឥតគិតថ្លៃ ជូនកុមារកំព្រា ប្រជាជនក្រីក្រ ដែលរៀបចំឡើងដោយសាកលវិទ្យាល័យពុទ្ធិសាស្រ្ត សហការជាមួយអង្គការ AUSTRALIAN HEALTH HUMANITARIAN AID (AHHA)របស់ប្រទេសអូស្ត្រាលី ពីថ្ងៃទី១៥សីហា ដល់ថ្ងៃទី១៧ ខែសីហា ២០១៦ម្សិលមិញនេះ៕
អត្ថបទ៖ មាន រតនា