ស្រាបៀ អាន់ឆ័រ ដបរចនាឡើងជាមួយនឹងរូបរាងថ្មី និងការវេចខ្ចប់ដ៏គួរឲ្យទាក់ទាញ
- 2016-08-20 21:13:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រាបៀ អាន់ឆ័រ ដបរចនាឡើងជាមួយនឹងរូបរាងថ្មី និងការវេចខ្ចប់ដ៏គួរឲ្យទាក់ទាញ
ចន្លោះមិនឃើញ
កាលពីថ្ងៃសុក្រទី19 ខែសីហា ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានប្រកាសសម្ពោធលក់ស្រាបៀអាន់ឆ័រដប ដែលបានរចនាឡើងជាមួយនឹងរូបរាងថ្មី និងការវេចខ្ចប់គួរឲ្យទាក់ទាញនៅក្នុងកម្មវិធីដ៏ពិសេសមួយដែលបានប្រារព្ធធ្វើឡើងនៅសាលបុរីកោះពេជ្រ ដោយមានការចូលរួមពីសំណាក់តារាល្បីៗ និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ជិតមួយពាន់នាក់។
កម្មវិធីនេះមានឈ្មោះថា កម្មវិធីជប់លៀងលើនាវា (“Anchor Cruise Night”)ត្រូវបានរៀបចំឡើងយ៉ាងពិសេសដោយរួមបញ្ចូលនូវទស្សនីយភាពកម្សាន្តសប្បាយៗជាច្រើន បានញុំាងឲ្យកម្មវិធីរឹតតែ ពុំអាចបំភ្លេចបាន ព្រោះថាអ្នកចូលរួមបានទទួលនូវបទពិសោធន៍ថ្មីៗ ដែលមិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា នោះគឺការនាំមកនូវកម្មវិធីជប់លៀងបែបបទនៅលើនាវាជាមួយនឹងការរាំលេងកម្សាន្ត ព្រមទាំងបានក្រេបនូវរសជាតិដ៏ស្រទន់ពីស្រាបៀរ អាន់ឆ័រដប ដែលជាសមិទ្ធផលចេញពីខ្សែសង្វាក់ផលិតកម្មដំបូងនៃរោងចក្រផលិតស្រាបៀកម្ពុជា ។
វត្តមានកំពូលតារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបដែលបានអញ្ជើញមកចូលរួមនៅក្នុងកម្មវិធីពិសេសនេះ រួមមាន កញ្ញា ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណរាជ អ្នកនាង ពេជ្រ សោភា លោក ណុប បញ្ញារិទ្ធិ (Coach the voice Cambodia Season 2) លោក ថែល ថៃ លោក ឃី សុឃុន អ្នកនាង សាន ស្រីឡៃ កញ្ញា ឈិន រតនៈ (បេក្ខភាព៤រូបចុងក្រោយក្នុងកម្មវិធី The voice Cambodia season 2) ក្រុម ក្មេងខ្មែរ និង ជី ដេវិដ (ដែលជាក្រុម Original Song ពេញនិយមសម្រាប់យុវវ័យសម័យថ្មី)។
រឺតតែពិសេសទៅទៀតនោះ គឺវត្តមានកំពូលតារាចម្រៀងប្រុសដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាគឺ លោក ខេមរៈសិរីមន្ត ។កាន់តែអស្ចារ្យជាងនេះទៀត គឺពួកគាត់បានផ្តល់នូវភាពសប្បាយរីករាយតាមរយៈការសម្តែងពញ្ញាក់អារម្មណ៍ (Flash Mop)គ្រប់ៗគ្នា និងច្រៀងបទល្បីៗរបស់ខ្លួនជូនភ្ញៀវកិត្តិយស ដែលនេះជាព្រឹត្តការណ៏ថ្មីមួយដែលមិនធ្លាប់មានពីមុនមក។
នៅក្នុងឱកាសពិសេសនេះ លោក Roland Bala អគ្គនាយកគ្រប់គ្រប់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានថ្លែងអោយដឹងអំពីការវិវត្តថ្មីរបស់ស្រាបៀអាន់ឆ័រ ដែលនឹងបន្ថែមនូវភាពជោគជ័យលើទីផ្សារកម្ពុជា ដោយស្រាបៀ អាន់ឆ័រ ជាស្រាបៀជំរើសទីមួយសម្រាប់យុវវ័យសម័យថ្មី។ ស្រាបៀ អាន់ឆ័រដប ផ្តល់ជូនអតិថិជននូវបទពិសោធន៍ថ្មីក្នុងការក្រេបរសជាតិដ៏ស្រទន់ពីស្រាបៀរ អាន់ឆ័រ តាមរយៈដបដែលបានរចនាឡើងជាមួយនឹងរូបរាងថ្មី និងការវេចខ្ចប់ដ៏ប្រណីត។
ស្រាបៀ អាន់ឆ័រ ត្រូវបានផលិតឡើងតាមរូបមន្តប្រពៃណី អឺរ៉ុប – អាល្លឺម៉ង់ក្នុងការផលិតស្រាបៀមានរសជាតិស្រាលស្រទន់ចាប់តាំងពីឆ្នាំ 1933 ដែលជាស្រាបៀលំដាប់ថ្នាក់អន្តរជាតិ មានរសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍រីករាយស្រស់ថ្លា សម្រាប់មនុស្សពេញវ័យគ្រប់ៗគ្នា។
ចាប់តាំងពីស្រាបៀ អាន់ឆ័រ ត្រូវបានលក់នៅលើទីផ្សារកម្ពុជា ស្រាបៀនេះបានល្បីដោយម៉ាកសញ្ញាគួរជាទីទុកចិត្ត ដែលបង្កើននូវភាពរីករាយអស្ចារ្យគ្រប់កម្មវិធីរបស់លោកអ្នក ដោយសារគុណភាពស្តង់ដារអន្តរជាតិ ធ្វើឱ្យស្រាបៀនេះក្លាយជាជម្រើសទីមួយសម្រាប់មនុស្សភាគច្រើន៕
អត្ថបទៈ ពាណិជ្ជកម្ម