ជំងឺ Touch កំពុងកើតមានកាន់តែច្រើនលើអ្នកប្រើ iPhone 6 និង 6 Plus
- 2016-08-24 16:57:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំងឺ Touch កំពុងកើតមានកាន់តែច្រើនលើអ្នកប្រើ iPhone 6 និង 6 Plus
ចន្លោះមិនឃើញ
ស្របពេលដែលជិតដល់ខួបកំណើតពីរឆ្នាំរបស់ iPhone 6 និង 6 Plus គេសង្កេតឃើញមានការកើតមាន "ជំងឺ Touch” លើអ្នកប្រើប្រាស់ទូរសព្ទពីរម៉ូដែលនេះកំពុងតែកើនឡើងខ្លាំង។
"ជំងឺ Touch” គឺជាបញ្ហាមានលើទូរសព្ទដែលវាបង្ហាញជាឆ្នូតពណ៌ប្រផេះលើផ្នែកខាងលើនៃអេក្រង់ទូរសព្ទ ហើយជាជំងឺដែលធ្វើឲ្យអេក្រង់មិនអាចឆ្លើយតបនឹងសកម្មភាព Touch របស់អ្នកប្រើប្រាស់បានល្អ (គេច្រើននិយាយថា Touch អត់ទៅ) ដូចពីមុន។ "ជំងឺ Touch” ជាឈ្មោះដែលដាក់ដោយក្រុមការងារ iFixit។
iFixit បានលើកឡើងថា ក្រុមហ៊ុន Apple ក៏ដឹងពីបញ្ហានេះដែរប៉ុន្តែគេមិនអើពើឡើយ។ បញ្ហានេះអាចដោះស្រាយបានមួយរយៈខ្លីប្រសិនបើចុចដោយប្រើកម្លាំងខ្លាំង ប៉ុន្តែបញ្ហានឹងត្រឡប់មកដូចដើមវិញ ហើយថែមទាំងធ្វើឲ្យបញ្ហា Touch កាន់តែធ្ងន់ធ្ងរជាងមុន។
ទោះបីជាដូរផ្ទាំងអេក្រង់ថ្មីក៏មិនអាចដោះស្រាយបញ្ហានេះបានដែរ ព្រោះថាបញ្ហាគឺនៅលើដុំ Chip គ្រប់គ្រងអេក្រង់ Touchscreen (Touch IC) ដែលផ្សាភ្ជាប់នឹង Board ទូរសព្ទ។ យោងតាម iFixit ដំណោះស្រាយតែមួយគត់គឺដូរ iPhone ថ្មី ហើយក៏បានណែនាំថាអ្នកប្រើប្រាស់ដែលទើបជួបបញ្ហានេះគួរដូរទូរសព្ទថ្មីភ្លាម ប្រសិនបើនៅមានការធានានៅឡើយ។
សម្រាប់អ្នកដែលអស់សុពលភាពការធានា iFixit ណែនាំថាយក iPhone 6 ឬ 6 Plus ទៅហាងជួសជុលដែលមានជំនាញច្បាស់លាស់មួយដើម្បីដូរ Board ទូរសព្ទថ្មី។ ចំពោះ iPhone 6s និង 6s Plus គ្មាន "ជំងឺ Touch” នេះឡើយដោយសារ Apple បានផ្លាស់ប្ដូរទីតាំងរបស់ Touch IC នៅលើ Board៕
ចុចអាន៖ អាប់ដេតក្ដារចុចឆ្លាតវៃលើ iOS ឥឡូវនេះ អស់រំខានសញ្ញា“?”លើ Facebook
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ MacRumors