បាក់ឌុប២០១៦៖ ២មុខវិជ្ជាអាចទទួលបានពិន្ទុសរុបចូលគ្នា២០ ទោះធ្វើខុសក៏ដោយ
- 2016-08-30 17:44:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាក់ឌុប២០១៦៖ ២មុខវិជ្ជាអាចទទួលបានពិន្ទុសរុបចូលគ្នា២០ ទោះធ្វើខុសក៏ដោយ
ចន្លោះមិនឃើញ
អត្រាកំណែវិញ្ញាសាប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ បានបង្ហាញថា មុខវិទ្យាគីមីវិទ្យា និងជីវវិទ្យាមានបញ្ហាតិចតួចចំពោះប្រធានសំនួរ ដែលអាចឲ្យបេក្ខជនទទួលបានពិន្ទុសរុប២០ ទោះធ្វើខុសក៏ដោយ។
***វិញ្ញាសាគីមីវិទ្យា
ការប្រជុំក្រុមកំណែមុខវិជ្ជាជីវវិទ្យាបានសម្រេច ផ្ដល់១៥ពិន្ទុដោយស្វ័យប្រវត្តិ នៅលំហាត់ទី III ទោះសិស្សមិនបានធ្វើក៏ដោយ។ មូលហេតុ ព្រោះអាស៊ីតនីឌ្រិចមានកំហាប់ខ្ពស់ ប្រតិកម្មជាមួយលោហៈមិនឲ្យ H2 ទេ។
***វិញ្ញាសាជីវវិទ្យា
ការប្រជុំក្រុមកំណែមុខវិជ្ជាជីវវិទ្យាបានសម្រេចផ្ដល់ ៥ពិន្ទុសម្រាប់សំនួរទី១ ទោះបីសិស្សឆ្លើយខុសក៏ដោយ ព្រោះប្រធានសំនួរមិនបានបញ្ជាក់ស្លឹកអ្វីច្បាស់។ ប៉ុន្តែបើសិស្សមិនបានធ្វើអ្វីសោះ គឺមិនទទួលបានពិន្ទុឡើយ៕
សម្រាប់មណ្ឌលកំណែមានចំនួន១១ នៅរាជធានីភ្នំពេញ ហើយការប្រកាសលទ្ធផលនឹងចាប់ផ្ដើមនៅថ្ងៃ១៣ កញ្ញា ចំពោះមណ្ឌលនៅរាជធានីភ្នំពេញ និងកណ្ដាល។ ចំណែកថ្ងៃ១៤ កញ្ញា សម្រាប់មណ្ឌលនៅតាមបណ្ដាខេត្ត៕
តាមដានលទ្ធផលបាក់ឌុប៖ សូមចុចទីនេះ
អត្ថបទ៖ គង់ វិសាល ប្រភព៖ រៀនគណិតវិទ្យាតាមអ៊ិនធឺណែត