Huawei P9 បន្ថែម​ពណ៌​ថ្មី​ ខៀវ និង​ ក្រហម​ក្រមៅ

  • 2016-09-02 16:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Huawei បាន​សម្រេច​បន្ថែម​ជម្រើស​ពណ៌​ ២ ផ្សេង​ទៀត​ទៅ​លើ​ទូរសព្ទ​កាមេរ៉ា​ភ្លោះ​ម៉ូដែល​ P9 របស់​ខ្លួន​ ដែល​​សុទ្ធ​សឹង​ជា​ពណ៌​កំពុង​ទទួល​បាន​ការ​ពេញ​និយម។

 

 

​ពណ៌​ទាំង​ពីរ​នោះ​រួម​មាន​ ពណ៌​ខៀវ​ និង​ ពណ៌​ក្រហម​ក្រមៅ​ ដែល​បន្ថែម​ពី​លើ​ជម្រើស​ពណ៌​ស, មាស, ស៊ី​ជម្ពូ, ប្រផេះ និង​ ពណ៌​ប្រាក់។ Huawei មិន​បាន​បញ្ជាក់​ថា​ពណ៌​ទាំង​ពីរ​នឹង​ចេញ​លក់​លើ​ទីផ្សារ​ប្រទេស​ណា​ខ្លះ​ឡើយ ប៉ុន្តែ​ដឹង​ត្រឹម​ថា​​លើ​ទីផ្សារ​អឺរ៉ុប​សម្រាប់​ជម្រើស​ពណ៌​ថ្មី​នេះ​មាន​​តម្លៃ​ប្រមាណ​ ៥៤៥ អឺរ៉ូ (ប្រមាណ​ ៦១០ ដុល្លារ)៕

 

 

ចុច​អាន៖ ចង់​ដឹង​អត់​ថា​ក្នុង​ប្រអប់​ iPhone 7 មាន​ផ្ទុក​អី​ខ្លះ?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ GSMArena​​

អត្ថបទថ្មី