តិចអត់ដឹង! ពេលចូលវត្តកាន់បិណ្ឌ គួរធ្វើអ្វីមុនខ្លះ?
- 2016-09-19 16:44:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចអត់ដឹង! ពេលចូលវត្តកាន់បិណ្ឌ គួរធ្វើអ្វីមុនខ្លះ?
ចន្លោះមិនឃើញ
រដូវភ្ជុំបិណ្ឌមកដល់ ពុទ្ធបរិស័ទគ្រប់រូបតែងយកចង្ហាន់ទៅប្រគេនព្រះសង្ឃ។ ពុទ្ធបរិស័ទមួយចំនួនពេលចូលដល់ក្នុងវត្ត មិនដឹងថាគួរធ្វើអ្វីមុនគេនោះទេ នៅពេលចង់ប្រគេនចង្ហាន់របស់ខ្លួនដល់ព្រះសង្ឃ ដោយខ្លះចេះតែប្រតិបត្តិតាមគ្នា ខ្លះទៀតក៏ធ្វើខុសទំនងគេឯងជាដើម។
លោកអាចារ្យ សូរ សារ៉ុម នៅវត្តសិរីសាគរក្នុងខេត្តព្រៃវែង និយាយថា ក្នុងចង្ហាន់របស់ពុទ្ធបរិស័ទតែងមានបាយសម្ល ដូច្នេះដំបូងឡើយ ពុទ្ធបរិស័ទត្រូវយកបាយទៅរាប់បាត្រជាមុនសិន។ បន្ទាប់មក សឹមយកម្ហូបដាក់លើតុសម្រាប់ព្រះសង្ឃ។ ក្រោយមក រៀបចំនំនែក ផ្លែឈើ ឬទឹកសុទ្ធជាដើមរួមមានបច្ច័យផងយកទៅបង្សកុលឧទ្ទិសផលបុណ្យនឹងលោកអាចារ្យ។ ចុងបញ្ចប់ ព្រះសង្ឃធ្វើបទមនសិការ ពុទ្ធបរិស័ទថ្វាយបង្គំឧទ្ទិសកុសលផលបុណ្យទានទាំងឡាយដល់សាច់ញាតិដែលចែកឋានទៅឲ្យជួបតែសុខរៀងរហូត។
ប្រជាជនកម្ពុជានាំគ្នាប្រារព្ធពិធីបុណ្យនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទរហូតដល់ថៃ្ងទី ១៥រោចមានរយៈពេល ១៥ថៃ្ង ហៅថាបិណ្ឌ1, បិណ្ឌ2 ... និងថៃ្ងបញ្ចប់ គឺជា ថៃ្ង "ភ្ជុំបិណ្ឌ"។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា៕
ដោយ លឹម សុនា