ចង់​រៀន​ផ្នែក​គណនេយ្យ ហិរញ្ញវត្ថុ ធនាគារ ពន្ធដារ និង​សវនកម្ម ខ្ញុំ​អាច​រៀន​នៅ​ឯ​ណា?

  • 2016-09-19 20:40:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទីក្រុង​ភ្នំពេញ​មាន​សាលា​ជា​ច្រើន​ដែល​បណ្តុះបណ្តាល​ផ្នែក​គណនេយ្យ ហិរញ្ញវត្ថុ ធនាគារ ពន្ធដារ និង​សវនកម្ម រាប់​តាំង​ពី​សាកល​វិទ្យាល័យ​ឯកទេស សាកល​វិទ្យាល័យ​នានា សាលា​បណ្តុះ​បណ្តាល​ជំនាញ រហូត​ដល់​កន្លែង​បង្រៀន​គួរ​ក្រៅ​ម៉ោង។ ថ្វី​ត្បិត​តែ​សាលា​ដែល​បាន​រាប់​ខាង​លើ​សុទ្ធ​តែ​បណ្តុះបណ្តាល​ជំនាញ​ទាំង​នោះ​ដូច​គ្នា​មែន ប៉ុន្តែ​តម្លៃ​សិក្សា​ពិត​ជា​មិន​ដូច​គ្នា​ឡើយ រី​ឯ​កម្មវិធី​សិក្សា​ក៏​មាន​ការ​ចង​ក្រង និង​ទទួល​ស្គាល់​ខុស​គ្នា​ដែរ។ តើ​គុណភាព​នៃ​ការ​អប់រំ​របស់​សាលា​ទាំង​អស់​នេះ​មាន​ភាព​ខុស​គ្នា​ដល់​កម្រិត​ណា?

 

ដល់​ត្រង់​ចំណុច​នេះ សិស្ស​និស្សិត​ជាច្រើន​ដែល​បាន​បន្ត​ការ​សិក្សា​នៅ​សាលា​មួយ​ចំនួន​បាន​លើក​ឡើង​ថា «ពួក​ខ្ញុំ​បាន​រៀន​ចប់​៤​ឆ្នាំ​ តែ​ពុំ​មាន​ការងារ​ធ្វើ​ត្រូវ​ជំនាញ» ស្រប​ពេល​ដែល​ប្អូនៗ​មួយ​ទទួល​បាន​ការងារ​ធ្វើ ប៉ុន្តែ​ពុំ​មាន​លទ្ធភាព និង​ចំណេះដឹង​ពិត​ប្រាកដ​ ដែល​មួយ​ចំនួន​ទៀត​មិន​ដាក់​ពាក្យ​ទៅ​ផ្នែក​ដែល​ខ្លួន​បាន​រៀន ស្រប​ពេល​ដែល​តម្រូវ​ការ​ទីផ្សារ​ការងារ​ផ្នែក​នេះ​កំពុង​ខ្វះ​អ្នក​ជំនាញ​វ័យ​ក្មេង។ តាម​របាយ​ការណ៍​ទីផ្សារ​ការងារ​នៅ​កម្ពុជា​ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹង​ថា ផ្នែក​គណនេយ្យ ហិរញ្ញវត្ថុ និង​ធនាគារ គឺ​ឈរ​នៅ​លំដាប់​ទី​១ ស្រប​ពេល​អ្នក​ជំនាញ​ផ្នែក​ធនធាន​មនុស្ស​នៅ​ក្រុមហ៊ុន​ឯកជន​នានា បាន​លើក​ទ្បើង​ថា​ពិបាក​ក្នុង​ការ​ជ្រើសរើស​សិស្ស​និស្សិត​ដែល​មាន​ជំនាញ​ពិត​ប្រាកដ ភាគ​ច្រើន​ពួកគាត់​មាន​ត្រឹម​សញ្ញាបត្រ​ តែ​ខ្វះ​ចំណេះ​ដឹ។

 

បច្ចុប្បន្ន សិស្ស​និស្សិត​ភាគ​ច្រើន​បាន​ងាក​ការ​ចាប់​អារម្មណ៍​មក​ទទួល​យក​ការ​បណ្ដុះ​បណ្តាល​ជំនាញ​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ ដូចជា ACCA (Association of Chartered Certified Accountants) និង CAT (Certified Accounting Technician) ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​ស្ថាប័ន ACCAពី​ប្រទេស​អង់គ្លេស។

 

 

ដោយ​មាន​ការ​ទទួល​ពី​ស្គាល់​ពី​ស្ថាប័នACCA, សាលា CamEd Business School គឺ​ជា​សាលា​បណ្តុះ​បណ្តាល​ជំនាញ​ផ្នែក​គណនេយ្យ ហិរញ្ញវត្ថុ ធនាគារ ពន្ធដារ និង​សវនកម្ម នៅ​ទីក្រុង​ភ្នំពេញ​តែ​មួយ​គត់ ដែល​ទទួល​បាន​សិទ្ធិ​ជា​ដៃគូ​បណ្ដុះ​បណ្តាល​ល្អ​ជាង​គេ (ACCA Platinum Partner) ហើយ​បាន​ការ​ទទួល​ស្គាល់​គុណភាព​ពី​ក្រសួង​អប់រំ​ ថែម​ទៀត។ ជាមួយ​គ្នា​នេះ​សិស្ស​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា CamEd Business School សុទ្ធ​តែ​ក្លាយ​ជា​អ្នក​ជំនាញ​ផ្នែក​គណនេយ្យ ហិរញ្ញវត្ថុ ធនាគារ ពន្ធដារ និង​សវនកម្ម​ទាំង​វិស័យ​រដ្ឋ និង​ឯកជន។

 

នៅ​ថ្ងៃ​ចន្ទ ទី​១៩ កញ្ញា ២០១៦ នេះ សាលា CamEd Business School នឹង​រៀបចំ​វេទិកា​ស្តី​ពី​អាជីព​ក្នុង​វិស័យ​ធនាគារ (Banking Forum 2016) នៅ​សណ្ឋាគារ​សូហ្វីតែល ភ្នំពេញ ភូគីត្រា ដូចនេះ​ប្អូនៗ​សិស្ស​និស្សិត និយោជក និង​និយោជិក​ទាំង​អស់​គ្នា​អាច​ចូលរួម​ដោយ​សេរី គ្រាន់​តែ​ចុះ​ឈ្មោះ​តាម​រយៈ www.cam-ed.com/careers-in-banking-forum ហើយ​យើង​នឹង​បាន​ជួប​ជាមួយ​អ្នក​ជំនាញ​ជា​ច្រើន​ក្នុង​វិស័យ​ធនាគារ​នឹង​ចូលរួម​ចែក​រំលែក​បទ​ពិសោធន៍ ក៏​ដូចជា​ចំណេះដឹង​ ជា​ពិសេស​ឱកាស​ការងារ​ជា​ច្រើន​កំពុង​រង់ចាំ​អ្នក៕

 

 

 

 

អត្ថបទ៖ ពាណិជ្ជកម្ម

អត្ថបទពេញនិយម