Swiftkey Keyboard ​​សម្រាប់​ iOS 8 មាន​ចំនួន​ទាញ​យក​ដល់​ទៅ​ ១​លាន​ដង​ក្នុង​១​ថ្ងៃ

  • 2014-09-19 16:46:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​ចាប់​ផ្ដើម​បើក​ឱ្យ​​​ទាញ​យក​ (download) Swiftkey ​ សម្រាប់​ iOS 8 ​នៅ​លើ​ App Store  ភ្លាម​​​ ចំនួន​​​ការ​ទាញ​យក​កើន​ឡើង​ដល់​​១​លាន​ដង​ភ្លាម​ត្រឹម​តែ​រយៈ​ពេល​១​ថ្ងៃ​ដំបូង។ ​​ការ​ទាញ​យក​ដ៏​ច្រើន​នេះ​​​​បន្ទាប់​ពី​ Apple បាន​ដាក់​ឱ្យ​ប្រើ​ iOS 8 ​​កាល​ពី​ថ្មីៗ​នេះ។

បច្ចុប្បន្ន ​Swiftkey Keyboard ជា​ App ដែល​ឈរ​នៅ​កំពូល​​​តារាង​ Top Free របស់​​ App Store ​​​​នៅ​សហរដ្ឋអាមេរិក។ ក្រៅ​ពី​​នេះ​ Keyboard App ​​ដទៃ​ដូចជា​ Swype និង​ Fleksy ​ក៏ស្ថិត​ក្នុង​ចំណោម​ App ​ដែល​មាន​ចំនួន​ទាញយក​ច្រើន​ដែរ។ ជោគជ័យ​របស់​ Swiftkey ​នេះ​អាច​មក​ពី​ការ​ដាក់​ឲ្យ​ទាញ​យក​ដោយ​សេរី ខណៈ​ដែល​ជម្រើស​ផ្សេង​ទៀត​តម្រូវ​ឲ្យ​អតិថិជន​ចំណាយ​ពី​​ ១​ ទៅ​៥​ដុល្លារ​។ ​

 ​សូម​ចុច​ទី​នេះ​ដើម្បី​ទាញ​យក​  ឬ​ចុច​កន្លែង​នេះ​ដើម្បី​រក​មើល​ក្ដារ​ចុច​ផ្សេង​ទៀត៕

អាន៖ ៥ ​សន្លឹក​​ពី​​បន្ទប់​ធ្វើការ​របស់​ Steve Jobs ​​ដែល​​​កម្រ​បាន​ឃើញ

​ប្រែ​សម្រួល​៖ ​សែម​ សុធារិទ្ធ ​ប្រភព​៖​ idownloadblog

អត្ថបទថ្មី