លោក​គ្រូតាទុក​ចិត្ត​លើ​ ផល​ សោភ័ណ្ឌ ​ឡើង​វគ្គ​​ផ្តាច់​ព្រ័ត្រ​គូបូតា

  • 2016-09-26 23:25:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹទ្ធាចារ្យ​ ញ៉ូវ​ ម៉ាក​ ទុក​ចិត្ត​កូន​សិស្ស​​របស់​ខ្លួន​គឺ​កីឡាករ​​ ផល​ សោភ័ណ្ឌ​ ​នឹង​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត​ដណ្តើម​​ខ្សែ​ក្រវាត់​គូបូតា​រដូវ​កាល​ទី៦នេះ។​

 

 

ព្រឹទ្ធាចារ្យ​ប្រដាល់​គុន​ខ្មែរ​ ញ៉ូវ​ ម៉ាក​ បាន​ឲ្យ​ Sabay​ ដឹង​ថា ​ចំពោះ​ ផល​ សោភ័ណ្ឌ​ ដែល​បាន​ចូល​រួម​ប្រកួត​ជម្រុះ​ខ្សែ​ក្រវាត់​គូបូតា​រដូវ​កាល​ទី៦​នេះ​នឹង​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជា​មិន​ខាន​ បើ​ទោះ​ជា​ប្រកួត​ដំបូង​ចាញ់​ជើង​ខ្លាំង​មក​ពី​ឆ័ត្រយោង​៩១១​ ឡៅ​ ចន្រ្ទា​ ក៏​ដោយ។​ តាម​រយៈ​ការ​បង្វឹក​ផ្ទាល់​ដៃ​របស់​លោក​គ្រូ​ កីឡាករ​ ផល​ សោភ័ណ្ឌ​ ពិត​ជា​ខ្លាំង​ និង​មាន​សមត្ថភាព​ហើយ​មាន​ប្រាជ្ញា​ស្មារតី​រហ័សរហួន​ក្នុង​ពេល​ប្រកួត។​​

 

បើ​និយាយ​ពី​ក្បាច់​ផ្ដួល​វិញ​ លោក​គ្រូ​ក្លឹប​តាឡីមានរិទ្ធិ​រូប​នេះ​​ថា​ ផល​ សោភ័ណ្ឌ​ ពូកែ​ប្រើ​ដៃ​បាន​រហ័ស​ហើយ​​ធ្ងន់។ ​​ការ​ប្រើ​កែង​វិញ​ក៏​រស់​រវើក​ផង​ដែរ​ បើ​ដៃ​គូរ​ចូល​ចិត្ត​វ៉ៃ​​ដៃ​​ច្បាស់​ជា​ត្រូវ​ សោភ័ណ្ឌ​ ​​បត់​កែង​ច្រាស​វិញ​ភ្លាម។​

  ស្តាប់​ការ​លើក​ឡើង​របស់​លោក​គ្រូ ញ៉ូវ ម៉ាក  

 

ព្រឹទ្ធាចារ្យ​ ញ៉ូវ​ ម៉ាក​ ជា​គ្រូ​បង្វឹក​ក្លឹប​តាឡីដំរីមានរិទ្ធិ​ ដែល​ជា​ក្លឹប​ខ្លាំង​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ។​ លោក​គ្រូ​ជើង​ចាស់​រូប​នេះ​បាន​បណ្ដុះ​បណ្ដាល​កីឡាករ​ជា​ច្រើន​ឲ្យ​ជោគជ័យ​និង​មាន​មុខ​មាត់​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ដូច​ជា​​ ផល​ សោភ័ណ្ឌ​, អ៊ុំ​ ចំរើន,​ ផង់​ សុភាព​ និង​ជើង​ខ្លាំង​មួយ​ចំនួន​ទៀត៕​

 

អត្ថបទ៖​ នួន​ ស៊ីណា

អត្ថបទពេញនិយម