លីដា-សេម-យ៉ារ៉ូ កំពុងក្រុងពាលី រឿង "លង់ស្នេហ៍អ្នកគ្រូ" នៅចំការដូង
- 2016-10-07 17:55:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លីដា-សេម-យ៉ារ៉ូ កំពុងក្រុងពាលី រឿង "លង់ស្នេហ៍អ្នកគ្រូ" នៅចំការដូង
ចន្លោះមិនឃើញ
រឿង "លង់ស្នេហ៍អ្នកគ្រូ" ជាស្នាដៃថ្មីមួយទៀតរបស់ផលិតកម្ម "បដិហា្យ" បន្ទាប់ពីរឿង "បណ្ដឹងខ្មោចក្រមុំទាំង៣" កំពុងបើកពិធីក្រុងពាលីព្រឹកនេះហើយ ដែល ឌុច លីដា និង សេម គ្រងតំណែងជាតួឯក។
យារ៉ូ ដែលជាតួសម្ដែងក្នុងរឿង "លង់ស្នេហ៍អ្នកគ្រូ" បានថ្លែងមកកាន់ Sabay ដោយខ្លីៗថារឿង "លង់ស្នេហ៍អ្នកគ្រូ" ជាប្រភេទរឿងកំប្លែងលាយឡំនឹងស្នេហាដែលនិយាយអំពីសិស្សប្រុស៣រូប មកពីតាមបណ្ដាខេត្តមករៀននៅទីក្រុងហើយក៏តាមសុំស្នេហ៍អ្នកគ្រូរបស់ខ្លួន។
យារ៉ូ បន្តថាខ្លួនគេផ្ទាល់ លោក សេម និង នាយ ចយ ដើរតួជាសិស្សប្រុសទាំង៣ ចំណែកឯ កញ្ញា ឌុច លីដា ដើរតួជាអ្នកគ្រូ។ រឿង "លង់ស្នេហ៍អ្នកគ្រូ" និងចាប់ផ្ដើមដំណើរការថតនៅថ្ងៃទី១៥ខែតុលាខាងមុខនេះហើយ៕
អត្ថបទ៖ SAMEDY រូបភាពផ្ដល់ដោយ យារ៉ូ