ឡុង រ៉ាមីជាពន្លកថ្មីប្រដាល់គុនខ្មែរមកពីកំពង់ឆ្នាំង
- 2016-10-19 20:42:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡុង រ៉ាមីជាពន្លកថ្មីប្រដាល់គុនខ្មែរមកពីកំពង់ឆ្នាំង
ចន្លោះមិនឃើញ
អ្នកប្រដាល់វ័យក្មេងមកពីខេត្តកំពង់ឆ្នាំង ឡុង រ៉ាមី បានចាប់អាជីពប្រដាល់ដូចបំណងប្រាថ្នារបស់ខ្លួនហើយ បន្ទាប់ពីទឹកចិត្តស្រលាញ់ពេញក្បាច់គុនខ្មែរតាំងពីតូចមក។
កីឡាករ ឡុង រ៉ាមី
ជើងខ្លាំងមកពីក្លឹបប្រដាល់ខ្លារខិនមានរិទ្ធិ ឡុង រ៉ាមី បានឲ្យ Sabay ដឹងថា ដោយមាននិស្ស័យនិងស្រលាញ់ប្រដាល់គុនខ្មែរតាំងពីតួចទើបជំរុញទឹកចិត្តខ្លួនឲ្យចាប់យកអាជីពមួយនេះ។ កាលនៅពីក្មេងពេលឃើញរាមច្បងឡើងប្រកួតម្ដងៗចង់តែឡើងប្រកួតដែរ។
បើទោះជាមានហាមឃាត់ពីឪពុកម្ដាយនិងអ្នកជិតខាងថាទៅស្រលាញ់អីប្រដាល់និងក៏ តែជើងខ្លាំងវ័យក្មេងរូបនេះមិនព្រមបោះបង់ជាដាច់ខាត។ អ្នកលេងគុនខ្មែរថ្មីថ្មោងនេះតែងតែក្រើនរំលឹកខ្លួនឯងថានិងធ្វើបានល្អចំពោះអាជីពមួយនេះ។
សម្រាប់ការប្រកួតម៉ារាតុនវគ្គប្រចាំខែនៅពេលខាងមុខកីឡាករមកពីខេត្តកំពង់ឆ្នាំម្នាក់នេះសន្យាថានិងប្រកួតយកឈ្នះឲ្យបាន។
ឡុង រ៉ាមី ជាកីឡាករថ្មីដែលទើបតែប្រកួតបានត្រឹម២២ដង ប៉ុណ្ណោះឈ្នះ១៧ដង ចាញ់ ៣ដង និងស្មើរ២ដង។ ប្រកួតចុងក្រោយក្នុងកម្មវិធី ម៉ារាតុន របស់ទូរទស្សន៍ PNN កាលពីថ្ងៃអាទិត្យ ទី១៦ ខែតុលា នេះដោយឈ្នះទាំងពីរលើកហើយក្លាយជាបេក្ខភាពម្នាក់សម្រាប់ប្រកួត ម៉ារាតុន ប្រចាំខែផងដែរ៕
អត្ថបទ៖ នួន ស៊ីណា