Jay Park ស្រើបស្រាល​មិន​ធម្មតា​ជាមួយ​តួ​ស្រី​ក្នុង MV ថ្មី

  • 2016-10-26 16:14:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង​ទោល​កូរ៉េ Jay Park បាន​បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី​របស់​ខ្លួន​មួយ​បទ​​ដែល​មាន​ចំណងជើង​ថា "Me Like Yuh" កាល​ពី​ម្សិលមិញ​ ដោយ​បទ​នេះ​ស្ថិត​ក្នុង​អាល់ប៊ុម​ចុងក្រោយ​របស់​គេ​ឈ្មោះ​ថា ​ “Everything You Wanted”។​

 

 

"Me Like Yuh" គឺ​ជា​បទ​ដែល​មាន​ចង្វាក់ R&B ប៉ុន្តែ​ក្នុង​បទ​ចម្រៀង​មាន​ឈុត​​និង​ចង្វាក់​រាំ​សិចស៊ី​ជា​ច្រើន​​រវាង​តួ​ស្រី​និង Jay Park។ អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​មួយ​ទៀត​​​នៅ​ដើម​​បទ​តារា​វ័យ​២៩​ឆ្នាំ​បាន​ច្រៀង​មួយ​ឃ្លា​ទៅ​ខាង​ស្រី​ថា "I can be your Justin Bieber”។ ក្នុង​អាល់ប៊ុម “Everything You Wanted” មាន​​បទ​ពីរោះ​ៗ​ជា​ច្រើន​ដូចជា "REPLAY”, “ALL I WANNA DO”​និង"I DON`T DISAPPOINT” ជា​ដើម៕

 

 

ចុចអាន៖​“TT” MV ថ្មី​របស់ Twice ទើប​តែ​ចេញ មាន​អ្នក​មើល​ជាង​២លាន​ដង​បាត់

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ allkpop