តុងហ្គីលម៉ូដូ ស្នើសុំការលើកទឹកចិត្ត ក្រោយឈ្នះមេដាយសំរឹទ្ធពិភពលោក
- 2016-10-26 19:59:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តុងហ្គីលម៉ូដូ ស្នើសុំការលើកទឹកចិត្ត ក្រោយឈ្នះមេដាយសំរឹទ្ធពិភពលោក
ចន្លោះមិនឃើញ
លោក ហ៊ត់ វិចិត្រ ប្រធានប្រតិភូ និងជាគ្រូបង្វឹកកីឡាតុងហ្គីលម៉ូដូកម្ពុជា បានធ្វើការស្នើទៅដល់ក្រសួងអប់រំយុវជន និងកីឡាដើម្បីផ្ដល់ការលើកទឹកចិត្ត បន្ទាប់ពីកីឡាការិនី ម៉ាន់ ស៊ីម៉ា ដណ្ដើមបានមេដាយសំរឹទ្ធកម្រិតពិភពលោកក្នុងកម្មវិធី 2016 Cheongju World Martial Arst Masterships នៅប្រទេសកូរ៉េខាងត្បូង។
គ្រូបង្វឹករូបនេះបានឲ្យដឹងថា រហូតមកដល់ពេលនេះ លោកមិនទាន់បានទទួលដំណឹងណាមួយអំពីការលើកទឹកចិត្តពីថ្នាក់លើនោះទេ។ ការប្រកួតព្រឹត្តិការណ៍ខាងលើទោះបីមិនបានស្ថិតក្នុងបញ្ជីដែលក្រសួងបានចែងក្នុងការទទួលប្រាក់រង្វាន់ ប៉ុន្តែគួរតែមានការលើកទឹកចិត្តណាមួយដើម្បីជួយជំរុញឲ្យកីឡាករប្រឹងប្រែងហ្វឹកហាត់បន្តទៀត។
-ចង់ដឹងលោក ហ៊ត់ វិចិត្រ និយាយអ្វីខ្លះសូមមើលវីដេអូខាងក្រោម៖
ព្រឹត្តិការណ៍កីឡា 2016 Cheongju World Martial Arst Masterships បានចាប់ផ្ដើមកាលពីថ្ងៃទី ៣ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦។ ព្រឹត្តិការណ៍នេះមាន ៦០ប្រទេសចូលរួម ស្របពេលតុងហ្គីលម៉ូដូមាន១៥ ប្រទេសចូលរួមប្រកួតប្រជែង៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា