អ្នកមិនប្រើ iPhone iOS 10.1 ប្រឈមការលួចទិន្នន័យ
- 2016-10-31 16:31:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកមិនប្រើ iPhone iOS 10.1 ប្រឈមការលួចទិន្នន័យ
ចន្លោះមិនឃើញ
សម្ព័ន្ធ Hacker អន្តរជាតិ ទើបបង្កើតទម្រង់វាយលុកថ្មី ដែលបង្កប់ Malware ក្នុងទិន្នន័យប្រភេទ JPEG, PDF និង Font សម្រាប់វាយលុកលើ vulnerabilities របស់ iPhone, iPad, iPod Touch និង iWatch ដែលប្រើ iOS ជំនាន់មុនៗ។
ការវាយលុកនោះ Hacker អាចគ្រប់គ្រង និងយកទិន្នន័យទាំងស្រុងពីឧបករណ៍ដែលរងការវាយប្រហារ។ ប៉ុន្តែបញ្ហានេះមានដំណោះស្រាយដោយប្រិយមិត្តគ្រាន់តែប្រើ iOS 10.1 សម្រាប់ iPhone, iPad, iPod Touch និង watchOS 3.1 សម្រាប់ iWatch ខណៈ Apple ប្រកាសថាបានកែនូវចន្លោះប្រហោងផ្នែកសុវត្ថិភាពប្រមាណ 14 ចំណុច។
ជាមួយគ្នានោះ Apple ក៏ណែនាំឲ្យអ្នកប្រើ Mac ប្រើ macOS Sierra (10.12.1) ព្រោះវាមានប្រព័ន្ធសុវត្ថិភាពខ្លាំងជាង X El Capitan ដើម្បីប្រាកដពីកម្រិតសុវត្ថិភាព៕
អានបន្ត ៖ គួរទិញទូរសព្ទពីក្រុមហ៊ុន ឬហាង?
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ hackernews