ឡៅ ចន្រ្ទា ​ឈ្នះ​​ពិន្ទុ​ ផល សោភ័ណ្ឌ នៅ​កីឡា​ជាតិ​មុន​នេះ

  • 2016-11-02 21:44:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជើង​ខ្លាំង​វ័យ​ក្មេង​ ​ឡៅ ចន្ទ្រា  បាន​យក​ឈ្នះ​រៀម​ច្បង​ ផល សោភ័ណ្ឌ ​មុន​​នេះ​បន្តិច ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​នៅ​សង្វៀន​ស្តាតចាស់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ប្រភេទ​ទម្ងន់ ​៦៣.៥​គីឡូក្រាម​។​

 

 

ចាប់​ផ្ដើម​ទឹក​ទី​១ កីឡាករ​ទាំង​ពីរ​ហាក់​បើក​ការ​វាយ​សម្រុក​គួរឲ្យ​ចាប់​អារម្មណ៍​​។ ចូល​ដល់​ទឹក​ទី​ពីរ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ឡៅ ចន្ទ្រា ព្យាយាម​ចូល​វ៉ៃ​​​រៀម​​ច្បង​តែ​ហាក់​មិន​ទទួល​បាន​ផល​ល្អ​​ឡើយ។ ការ​ប្រកួត​ចាប់​ផ្ដើម​ទឹក​ទី ៣​​ជើង​ខ្លាំង​ល្អ​គ្រប់​ក្បាច់ ឡៅ ចន្ទ្រា ដើរ​​ចូល​វ៉ៃ​ទៅ​លើ សោភ័ណ្ឌ យ៉ាង​ក្លាហាន​ ខណៈ​រៀម​ច្បង​​វាយ​របៀប​ថយ​​ជា​មួយ​បច្ចេកទេស​ប្រើ​កណ្ដាប់​ដៃ​មួយៗ​។

 

ចូល​ដល់​ទឹក​ទី​៤ ផល សោភ័ណ្ឌ នៅ​តែ​ប្រើ​ក្បាច់​ដដែល​ពោល​គឺ​ថយ​​​វាយ​កណ្ដាប់​ដៃ​ចេញ​មួយ​ៗ ស្រប​ពេល​ដែល​ដៃ​គូ​​របស់​គេ​បាន​ដើរចូល​ដេញ​វាយ​ដូច​ទឹក​ទី​១ ទឹក​ទី​២ និង​ទី​៣។ ចូល​ដល់​ទឹក​ទី​​៥​ ​ឡៅ ចន្រា នៅ​តែ​រក្សា​​ភាព​ដើរ​ចូល​ដេញ​វាយ​ ផល​ សោភ័ណ្ឌ ។ ​ចប់​ទឹក​ទី​ ៥​ ឡៅ ចន្ទ្រា ឈ្នះ​ពិន្ទុ​ ផល សោភ័ណ្ឌ។

 

 

​ចំណែក​ប្រភេទ​ទម្ងន់​ ៦៩​គីឡូក្រាម​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​​អ្នក​លេង​កណ្ដាប់​ដៃ​ ម៊ឺន សុភា ឈ្នះ​​​អ្នក​លេង​ជង្គង់ ឡុង សុភី ដោយ​ពិន្ទុ​។

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី