ខ្លះពីការពិតរបស់ នីកូ ដែលអ្នកគាំទ្រអាចនឹងមិនធ្លាប់ដឹង!
- 2016-11-03 22:48:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លះពីការពិតរបស់ នីកូ ដែលអ្នកគាំទ្រអាចនឹងមិនធ្លាប់ដឹង!
ចន្លោះមិនឃើញ
សមាជិកក្រុមចម្រៀង BLACKPINK បានទម្លាយឲ្យដឹង ពីរឿងរ៉ាវរបស់ខ្លួនមួយចំនួន ដែលធ្លាប់មានបទពិសោធន៍ ឃើញខ្មោចក្នុងអគារហ្វឹកហាត់ផលិតកម្ម YG ក្នុងកិច្ចសម្ភាសន៍មួយធ្វើនៅហាងកាហ្វេ Samcheongdong ។
តាមសម្ដីរបស់ Jisoo សមាជិកម្នាក់នៃក្រុម BLACKPINK បាននិយាយថា នាងធ្លាប់ភ័យខ្លាចដែលជាសុបិនដ៏អាក្រក់មួយ ដោយធ្លាប់ឃើញខ្មោចនៅអគារផលិតកម្ម YG។ ក្រោយមកនាងបានប្រាប់រឿងខ្មោចនេះទៅមិត្តរួមក្រុម ចៃដន្យ Lisa ក៏បានជួបរឿងនេះដូចគ្នា។
Jisooនិង Lisa បានរៀបរាប់ដូចគ្នាថា៖ " ពួកយើងបានឃើញខ្មោចនៅកន្លែងដូចគ្នា។ ពួកយើងបានឃើញខ្មោចនៅក្នុងបន្ទប់ផ្លាស់ខោអាវហ្វឹកហាត់"។ យ៉ាងណាក្ដី នេះមិនមែនជាលើកទីមួយទេដែលតារាក្នុងផលិតកម្ម YG ធ្លាប់ឃើញខ្មោច ក្នុងកម្មវិធី Strong Heart កន្លងទៅ Taeyang ធ្លាប់ប្រាប់ថា គេបានឃើញខ្មោចក្នុងបន្ទប់ដេករបស់គេ៕
ចុចអាន៖Black Pink ចេញ MV ថ្មី២បទជាប់គ្នាយប់មិញ តែចង្វាក់ខុសគ្នាដាច់
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ koreaboo