Sabay Wallet កម្មវិធី​ទូរសព្ទ អាច​បញ្ចូល​កាត​ទូរសព្ទ​និង​ទិញ In-app Purchase

  • 2016-11-04 17:50:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Sabay Wallet ជា​កម្មវិធី​ទូរសព្ទ​មាន​មុខងារ​យ៉ាង​ច្រើន ដែល​អាច​ប្រើ​បញ្ចូល​កាត​ទូរសព្ទ ទិញ​កម្មវិធី និង​ហ្គេម​ទូរសព្ទ​បាន​យ៉ាង​ងាយ មិន​បាច់​ប្រើ Visa Card។

 

 

ពេល​ប្រិយមិត្ត​បញ្ចូល​ប្រាក់​ទៅ​ក្នុង Sabay Wallet នោះ​ចំនួន​ទឹកប្រាក់​នឹង​ប្តូរ​ទៅ​ជា​ចំនួន Coin ដោយ​ក្នុង​មួយ Coin ស្មើ​នឹង ១០០ រៀល។

 

ចំនួន Coin ទាំងអស់ អាច​យក​ទៅ​ទិញ​សម្ភារៈ (Online Shop) និង​លេង​ហ្គេម​ជា​ច្រើន​ដូចជា King of Card, JX2, Firestorm, AK និង Yak Aww Candy ជា​ដើម។ លើស​ពី​នេះ​ក៏​អាច​ប្រើទៅ​ទិញ​សម្ភារៈ​ផ្សេងៗ​ទៀត​លើ Sabay Wallet ដូចជា៖

 

@ Facebook Game Card, Google Gift Card និង iTune Gift Card៖ អ្នក​អាច​យក​ចំនួន​ទឹកប្រាក់​ក្នុង​កាត​ទាំង​នេះ​ទៅ​ទិញ​សម្ភារៈ​ឬ In-app Purchase ក្នុង​កម្មវិធី​ទូរសព្ទ​និង​ហ្គេម​គ្រប់​ប្រភេទ​លើ Facebook, Play Store និង App Store។

 

@ Steam Wallet៖ ប្រាក់​សម្រាប់​ប្រើប្រាស់​ក្នុង Steam Launcher តាម​រយៈ Sabay Coin ដើម្បី​ងាយ​ស្រួល​បញ្ជាទិញ​សម្ភារៈ​ផ្សេងៗ​នៅ​ក្នុង Steam Launcher ដែល​ជា​បណ្ដុំ​ហ្គេម​ល្បីៗ​ជាច្រើន​រួម​ទាំង Dota 2 ផង​ដែរ។ ដើម្បី​ទទួល​បាន Steam Wallet តាម​រយៈ Sabay Coin ដំបូង​ត្រូវ​មាន​គណនី Mysabay ជាមុន​សិន (ចុច​ទី​នេះ ដើម្បី​ទស្សនា​ពី​របៀប​បង្កើត​គណនី Mysabay)។

 

Sabay Wallet ប្រើ​លើ​កុំព្យូទ័រ

 

@ បញ្ចូល​ទឹក​ប្រាក់​ក្នុង​ទូរសព្ទ៖ ចំនួន Coin មាន​លើ Sabay Wallet អាច​យក​ទៅ​ទិញ​កាត​ទូរសព្ទ​បាន។ ១ Coin ស្មើ ១០០ រៀល ដូច្នេះ​អ្នក​ត្រូវ​ចំណាយ ៤០ Coin ទើប​អាច​ទិញ​កាត​បាន​តម្លៃ ៤ ០០០ រៀល (១ ដុល្លារ)។

 

Coin ទាំងអស់​អាច​ទិញ​និង​បញ្ចូល​ទៅ​ក្នុង Sabay Wallet បាន​តាមរយៈ Wing, PayGo, បញ្ជា​ទិញ​ពី​ម្ចាស់​ហាង​អ៊ីនធឺណិត ឬ​ពី​ក្រុមហ៊ុន Sabay ផ្ទាល់។

 

បើ​តាម​ការ​អះអាង​ពី​ក្រុម​បង្កើត Sabay Wallet ឲ្យ​ដឹង​ថា ទៅ​ថ្ងៃ​មុខ កម្មវិធី​នេះ​អាច​ប្រើ​បង់​ថ្លៃ​ទឺក​ភ្លើង​និង​សេវាកម្ម​ច្រើន​ផ្សេង​ទៀត​ក្នុង​ប្រទេស​កម្ពុជា ដោយ​បច្ចុប្បន្ន​ក្រុម​ការងារ​កំពុង​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​ដាក់​សេវាកម្ម​ទាំង​នោះ៕

 

 

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទថ្មី