បាត់​មុខ​យូរ តាម​ពិត​ យុគ​ យក្សគីល​ ធ្វើ​ជា​អ្នក​នាំ​ភ្ញៀវ​ទេសចរ​​នៅ​បាត់ដំបង

  • 2016-11-09 00:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុគ​ យក្ស​គីល​ ដែល​បាន​បាត់​មុខ​ច្រើន​ឆ្នាំ​ពី​សង្វៀន​ប្រដាល់ តាម​ពិត​បាន​សំងំ​ខ្លួន​នៅ​ខេត្ត​បាត់ដំបង​ ប្រកប​រប​ជា​អ្នក​រត់​ម៉ូតូ​កង់​៣ និង​​​នាំ​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​នៅ​តាម​បណ្ដាល​រមណីយដ្ឋាន​នានា​​ក្នុង​ខេត្ត​បាត់ដំបង​ដើម្បី​បាន​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ។​

អតីត​ជើង​ខ្លាំង​ យុគ​ យក្សគីល​ បាន​ប្រាប់​ឲ្យ​ Sabay​ ដឹង​ថា ​ខ្លួន​បា​នឃ្លាត​ឆ្ងាយ​ពី​​សង្វៀន​ប្រដាល់​គុន​ខ្មែរ​អស់​រយៈ​ពេល​ប្រហែល​ជា​៤ទៅ​៥​ឆ្នាំ​ហើយ។​ ក្រោយ​ពេល​ឈប់​ប្រកួត​មួយ​រយៈ​ធំ រូប​​គេ​​ទៅ​រស់​នៅ​ឯ​ខេត្ត​បាត់​ដំបង​ និង​បាន​ប្រកប​រប​ជា​អ្នក​បើក​ម៉ូតូ​កង់​៣​ ព្រម​ទាំង​ពេល​ខ្លះ​​ធ្វើ​ជា​អ្នក​នាំ​ភ្ញៀវ​ទេសចរណ៍​បរទេស​ដើរ​ទស្សនា​តាម​រមណីយដ្ឋាន​នានា​នៅ​ក្នុង​ខេត្ត។​

អតីត​កីឡាករ​មក​ពី​បាត់ដំបង​នេះ​បន្ត​ទៀត​ថា ​លោក​​អាច​នឹង​ចូល​ប្រឡូក​វិស័យ​ប្រដាល់​សេរី​វិញ​នៅ​ពេល​ខាង​មុខ។​ បន្ទាប់​ពី​ចប់​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី១​នេះ​រួច​ទៅ​លោក​នឹង​ហ្វឹកហាត់​យក​កម្លាំង​ឲ្យ​​​ខ្លាំង​ដើម្បី​ត្រៀម​ការ​ប្រកួត​នា​ពេល​ខាង​មុខ។​

ម្ចាស់​មេដាយ​សំរឹទ្ធ​កីឡា​ជាតិ​លើក​ទី១​នេះ​ ក៏​សំណូមពរ​ដល់​បង​ប្អូន​ដែល​ស្រលាញ់​ប្រដាល់​ខ្មែរ​ ឲ្យ​ជួយ​គាំទ្រ​លោក​ផង​។ ​លោក​ថា ប្រសិន​ចង់​ទៅ​លេង​នៅ​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​បាត់ដំបង​ អាច​ទំនាក់​ទំនង​ទៅ​លោក​ផ្ទាល់​បាន។​ ​

យុគ​ យក្សគិល​ ទើប​តែ​បង្ហាញ​មុខ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី១​​កន្លង​ទៅ​ថ្មី​ៗ​នេះ។​ បង​ប្រុស​ យក្សផ្លែ​ ម្នាក់​នេះ​ប្រកួត​ប្រភេទ​កីឡា​សកល​ទម្ងន់​៧៥​ គីឡូក្រាម​ ហើយ​ទទួល​បាន​មេដាយ​សំរឹទ្ធ៕​

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី