លីហេង៖ “ខ្ញុំ​បង្កើត​ក្ដារចុច​ថ្មី​​ឡើង សូម្បី​លុយ​មួយ​រៀល​ក៏​មិន​បាន​ដែរ"

  • 2016-11-10 03:04:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ខ្ញុំ​បាន​បង្កើត​ក្ដារចុច​ថ្មី​នេះ​ឡើង សូម្បី​លុយ​មួយ​រៀល​ក៏​មិន​បាន​ដែរ" ភួយ លី​ហេង​បាន​តប​ទៅ​អ្នក​គាំទ្រ​របស់​លោក ដែល​ចង់​ឲ្យ​មាន​ការ​បង្កើត​ថ្មី​បន្ថែម​ទៀត​លើ​ក្ដារចុច លក្ខណៈ​ខ្មែរ។

ភួយ លីហេង រូបកាលរៀន​នៅប្រទេស​ថៃ

លី​ហេង ជា​អតីត​និស្សិត​វិស្វករ​មេកានិច ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​មក​ពី​ប្រទេស​ថៃ បាន​​ប្រាប់ Sabay ឲ្យ​ដឹង​ថា ដោយ​សារ​យុវវ័យ​ខ្មែរ​ភាគច្រើន មាន​ទំនោរ​លើ​ការ​​វាយ​អក្សរ​អង់គ្លេស​សំនៀង​ខ្មែរ​លើ​អ៊ីនធឺណិត ឬ​វាយ​ជា​ភាសា​ជាតិ​គេ​ច្រើន ទើប​លោក​ព្យាយាម​ស្រាវជ្រាវ​បង្កើត​ក្ដារចុច​ថ្មី​នេះ​ឡើង ទាំង​មិន​ដែល​រៀន​ជំនាញ IT ​ទាល់​តែ​សោះ។

លីហេង បាន​បន្ថែម​ថា លោក​បាន​ចំណាយ​ថវិកា និង​ពេលវេលា​ផ្ទាល់​ខ្លួន ដើម្បី​​ធ្វើ​ឲ្យ​​ក្ដារចុច​ថ្មី​នេះ​ចេញ​ជា​រូបរាង និង​ដាក់​ឲ្យ​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​លទ្ធភាព​បង្កើត​មុខងារ​ថ្មី​ទៀត ស្រប​តាម​សំណូម​ពរ​របស់​អ្នក​គាំទ្រ​នោះ​ទេ។

លោកបញ្ជាក់​ថា ការ​បង្កើត​ក្តារ​ចុច​ត្រូវការ​ចំណាយ​ច្រើន​ ពេលវេលា និង​ក្រុម​ការងារ​ដើម្បី​​ជួយ​លើ​ការងារ​នេះ។ យ៉ាងណា លោក​នឹង​ប្រឹងប្រែង​​បង្កើត​មុខងារ​ថ្មីៗ​បន្ថែម​ទៀត ដើម្បី​​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​ក្តារ​ចុច​លក្ខណៈ​ខ្មែរ​នេះ​មាន​ភាព​ប្រសើរ ទៅ​តាមលទ្ធភាព​ដែល​អាច​ទៅ​រួច​។ លី​ហេង បញ្ជាក់៕

ចុចអាន៖ ជោគជ័យ​លើ​វិស័យ​បច្ចេកវិទ្យា ទោះ​គ្មាន​សញ្ញាប័ត្រ​​ពី​សាលា

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម