មើលរូបផ្តេសផ្តាស​តាម​ ​Facebook Messenger​ ​អាច​ឆ្លង​មេរោគ​

  • 2016-11-22 03:23:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នាក់ងារ​ស្រាវជ្រាវ​ ​និង​ផ្ដល់​សេវា​សុវត្ថិភាព​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​មួយ​របស់​អាមេរិក​ទើប​រក​ឃើញ​ថា​ ​Hacker​ ​បាន​បង្កប់​ ​Malware​ ​ក្នុង​ទិន្នន័យ​រូបភាព​រួច​ចែក​ចាយ​តាម​គណនី​របស់​អ្នក​ប្រើ​ ​Facebook Messenger។

Malware​ ​ទាំង​នោះ​មាន​ផល​អវិជ្ជមាន​ចំពោះ​តែ​ម៉ាស៊ីន​កុំព្យូទ័រ​ ​(Windows)​ ​ប៉ុណ្ណោះ​ ​តែ​វា​អាច​ឆ្លង​រហ័ស​បំផុត​ប្រសិន​អ្នក​ប្រើប្រាស់​ចុច​បើក​រូបភាព​ទាំង​នោះ។ ភ្នាក់ងារ​ដដែល​បន្ថែម​ថា​ ​Malware​ ​ទាំង​នោះ​នឹង​បង្កើត​ជា​ទិន្នន័យ​ប្រភេទ​ ​.svg​ ​ដែល​មាន​លទ្ធភាព​អាច​ប្រមូល​ទិន្នន័យ​ ​និង​ប្រតិបត្តិការ​នានា​របស់​ម៉ាស៊ីន​កុំព្យូទ័រ​ ​ហើយ​ការ​ធ្វើ​ឲ្យ​ ​Browser​ ​ជាប់​ ​Redirect​ ​ផង​ដែរ។

ជុំវិញ​ករណី​នេះ​អ្នក​នាំ​ពាក្យ​របស់​ ​Facebook​ ​បកស្រាយ​ថា​វា​គឺ​ជា​រឿង​ពិបាក​ជឿ​ដែល​ថា​ទិន្នន័យ​ប្រភេទ​ ​.svg​ ​អាច​បញ្ជូន​តាម​ ​Facebook Messenger។ ប៉ុន្តែ​ក្រុមហ៊ុន​នឹង​ធ្វើ​ការ​ស្រាវជ្រាវ​លើ​ករណី​នេះ​ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ដល់​អ្នក​ប្រើប្រាស់៕

ចុចអាន ៖

ប្រភព៖ Vocative   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម