AK 2 ​រ​ក​​ឃើញ​ក្រុម​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ ខណៈ​ Dota 2 ក្រុម​ XP ប៉ះ IQ ​វគ្គផ្តាច់​ព្រ័ត្រ

  • 2016-11-27 04:34:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ការ​ប្រកួត​កក្រើក​ឆាក​នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នៃ​ព្រឹត្តិការ​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​E-Sports ​ថ្នាក់​ជាតិ​​​ឆ្នាំ​២០១៦​​ ពេល​នេះ​​រក​ឃើញ​ក្រុម​ខ្លាំង​​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ហើយ​សម្រាប់​វិញ្ញាសា​ AK 2។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ ក្រុម​ខ្លាំង​ Five Military បាន​ធ្លាក់​បាត់​ហើយ​ បន្ទាប់​ពី​ចាញ់​ក្រុម​​ថ្មី​ Successull នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ ជាង​នេះ​ទៀត​នោះ ក្រុម​ជើងឯក Matic ឆ្នាំ​២០១៣ គឺ Secret ប៉ះ​ក្រុម​ខ្លាំង​ NeverCare វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ។

លទ្ធផល​នៃ​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​លើ​​វិញ្ញាសា​ AK 2

  • ក្រុម​ ​Five Military ​ចាញ់​ក្រុម​ Successfull ដោយ​លទ្ធផល​ ៥-២

  • ក្រុម​ Will Show You យក​ឈ្នះ​ក្រុម​ Lazerm ៥-២​

  • ក្រុម NeverCare យកឈ្នះ​ក្រុម Klach Ey ដោយ​លទ្ធផល ៥-៣

  • ក្រុម Reboune បាន​ចាញ់​ ក្រុម Secret ដោយ​លទ្ធផល ៥-១

លទ្ធផល​នៃ​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​លើ​​វិញ្ញាសា Dota 2

  • ក្រុម​ ​WTF Gaming Gaming បាន​ចាញ់​ ក្រុម​ XP

  • ក្រុម IQ បាន​យក​ឈ្នះ​ ក្រុម Team Almighty

កម្មវិធី​​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ AK 2

  • ក្រុម​ Successfull vs ក្រុម​ Will Show You

  • ក្រុម Secret vs ក្រុម NeverCare

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ Dota 2

  • ក្រុម​ XP vs ក្រុម IQ

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម